ចិន និងសហរដ្ឋអាមេរិក នឹងធ្វើកិច្ចចរចាពាណិជ្ជកម្ម នៅទីក្រុងសេអ៊ូល មុនជំនួបកំពូល Trump-Xi

2026/05/11 11:30:48 pm        56

ក្រសួងពាណិជ្ជកម្មទីក្រុងប៉េកាំង និងរដ្ឋមន្ត្រីក្រសួងរតនាគារទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ (ទី១០ ខែឧសភា ឆ្នាំ២០២៦) បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ចិន និងសហរដ្ឋអាមេរិក នឹងមាននូវកិច្ចចរចា នៅប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ មុនកិច្ចប្រជុំកំពូលដែលគ្រប់គ្នាទន្ទឹងរង់ចាំ រវាងមេដឹកនាំនៃប្រទេសទាំង២ គឺលោក ស៊ី ជីនពីង (Xi Jinping) និងលោក Donald Trump។

ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបនាយករដ្ឋមន្ត្រី លោក He Lifeng ដែលជាមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ទីក្រុងប៉េកាំង នឹងចូលរួម «ការពិគ្រោះយោបល់ ស្ដីពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មទៅវិញទៅមក« នៅក្នុងប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី១២ និងទី១៣ ខែឧសភា។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានឲ្យដឹងតាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម X ថា៖ «នៅថ្ងៃពុធ ខ្ញុំនឹងឈប់សំចតនៅទីក្រុងសេអ៊ូល សម្រាប់កិច្ចពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី លោក He Lifeng របស់ប្រទេសចិន មុនពេលបន្តទៅកាន់ទីក្រុងប៉េកាំង សម្រាប់កិច្ចប្រជុំកំពូលមេដឹកនាំនៃប្រទេសទាំង២ រវាងលោកប្រធានាធិបតី Trump និងលោកប្រធានាធិបតី ស៊ី»។

គួរបញ្ជាក់ថា លោក Trump គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិន សម្រាប់កិច្ចប្រជុំកំពូល ក្នុងដំណាក់ដ៏សំខាន់ជាមួយលោក ស៊ី ដោយមេដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទាំង២ របស់ពិភពលោក ត្រូវបានគេរំពឹងថា នឹងផ្តោតលើការបន្ធូរបន្ថយភាពតានតឹង លើបញ្ហាពាណិជ្ជកម្ម និងកោះតៃវ៉ាន់ ដោយសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា កំពុងកា្លយជាស្រមោលគ្របលើជំនួបនេះផងដែរ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm