Villarreal តាម​ស្មើ​ចុង​ម៉ោង​ទម្លាក់ Bayern Munich ឡើង​វគ្គ ៤​ក្រុម​ចុងក្រោយ UCL លើកដំបូង​ក្នុង​រយៈ​ពេល ១៦​ឆ្នាំ

2022/04/13 06:40:47 pm        336

​បាល់ទាត់៖ ​ក្រុម​អេ​ស្ប៉ា​ញ​ដែល​គេ​មើលរំលង Villarreal បានធ្វើឱ្យ​បាល់ទាត់​អឺរ៉ុប​ភ្ញាក់ផ្អើល​ក្រោយ​ទម្លាក់ Bayern Munich ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champions League ជា​លើកដំបូង​ក្នុង​រយៈពេល ១៦ឆ្នាំ​។ ​​យកឈ្នះ​កាលពី​ជើង​ទី ១ នៅ​ទឹកដី​អេ​ស្ប៉ា​ញ ១-០ កាលពី​សប្តាហ៍​មុន ក្រុម​របស់លោក Unai Emery មាន​ប្រព័ន្ធ​ការពារ​ដ៏​រឹងមាំ​ទប់ស្កាត់​ក្រុម​ម្ចាស់ផ្ទះ​ដែល​មានឱកាស​ជាច្រើន​ក្នុង​ការរក​គ្រាប់​បាល់​។

​​យ៉ាងណាក្តី​ខ្សែប្រយុទ្ធ​ប៉ូឡូញ Robert Lewandowski បានធ្វើឱ្យ Bayern Munich មានសង្ឃឹម​ឡើងវិញ​តាម​ការ​ស៊ុត​បញ្ចូល​ទី​នាំមុខ​នៅ​នាទី​ទី ៥២ និង​ជា​គ្រាប់​តាម​ស្មើ​សរុប​ទាំងពីរ​ជើង​។​ ​​មិន​ដល់​ម៉ោង​បន្ថែម​កាត់សេចក្តី​ទេ Villarreal ក៏​តាម​ស្មើ​វិញ​នៅ​នាទី​ទី ៨៨ ដោយ Samuel Chukwueze ធ្វើឱ្យ​ស្ថានភាព​នៅ​កីឡដ្ឋាន Allianz Arena របស់ Bayern Munich ហាក់​ស្ងាត់ជ្រងំ​។​ ​​គ្រូបង្វឹក Villarreal លោក Unai Emery និយាយថា អារម្មណ៍​នៅពេលនេះ​ពិបាក​នឹង​ថ្លែង ក្រុម​របស់លោក​មកដល់​វគ្គ​នេះ​ទាំង​លំបាក​វេទនា ហើយ​ទម្លាក់ Bayern Munich នៅពេលនេះ​សុទ្ធតែជា​រឿង​ដែល​យើង​គិតថា​មិនអាច​ទៅរួច តែ​វា​បានកើត​ឡើង​ហើយ​។

​​សូមបញ្ជាក់ថា​ អតីត​គ្រូបង្វឹក​ក្រុម​កាំភ្លើង​ធំ Arsenal លោក Unai Emery គឺជា​មនុស្ស​ដែលមាន​បទពិសោធន៍​ខ្ពស់​នៅ​ក្របខណ្ឌ​អឺរ៉ុប​ជាពិសេស UEFA Europa League ដែល​លោក​ធ្លាប់​ដឹកនាំ Sevilla ឈ្នះ​ជើងឯក ២លើក និង Villarreal ឈ្នះ​ជើងឯក​រដូវ​កាល​មុន​។ ​​ជុំ​បន្ត Villarreal នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ឈ្នះ​រវាង Liverpool រឺ Benfica រាត្រី​នេះ ខណៈ​ក្រុម​របស់លោក Jurgen Klopp នាំមុខ ៣-១ កាលពី​ជើង​ទី១៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm