អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei និយាយនៅថ្ងៃចន្ទនេះថា សំណើរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្រ្គាមជាមួយសហរដ្ឋអាមេរិក និងបើកច្រកសមុទ្រ Hormuz ឡើងវិញ គឺស្របច្បាប់ និងសប្បរសធម៌ ខណៈដែលអាមេរិកនៅតែរក្សាទស្សនៈយល់តែម្ខាង ហើយនិងការទាមទារគ្មានហេតុផល ។
លោកបន្តថា ចោរសមុទ្រប្រឆាំងនឹងនាវាអ៊ីរ៉ង់ សកម្មភាពបិទដោយកងទ័ពជើងទឹក ត្រូវតែបញ្ឈប់ ។ សំណើសុំឲ្យបញ្ចេញទ្រព្សសកម្មរបស់ពលរដ្ឋអ៊ីរ៉ង់ដែលត្រូវបានបង្កកដោយពុំត្រឹមត្រូវនៅក្នុងធនាគារបរទេស អស់រយៈពេលជាច្រើនឆ្នាំ ដោយសារតែសម្ពាធសហរដ្ឋអាមេរិក ។
រយៈពេលប៉ុន្មានថ្ងៃ ក្រោយសហរដ្ឋអាមេរិកផ្តល់សំណើ ដោយសង្ឃឹមថានឹងបើកកិច្ចចរចាឡើងវិញ អ៊ីរ៉ង់បានបញ្ចេញសំណើរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ដោយផ្តោតសំខាន់លើការបញ្ចប់សង្រ្គាមនៅជួរមុខទាំងអស់ ជាពិសេសនៅលីបង់ ជាទីដែលអ៊ីស្រាអែលគឺជាសម្ព័ន្ធសហរដ្ឋអាមេរិក កំពុងធ្វើសង្រ្គាមជាមួយក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ។
ទីក្រុងតេអេរ៉ង់ អំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការបិទរបស់កងទ័ពជើងទឹក ធានាថាគ្មានការវាយប្រហារបន្ថែមទៀត ដកចេញទណ្ឌកម្ម និងបញ្ចប់បំរាមសហរដ្ឋអាមេរិកលើការលក់ប្រេងអ៊ីរ៉ង់ ។ ត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ លោក Trump បានច្រានចោលសំណើរបស់អ៊ីរ៉ង់ ជាមួយនឹងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម ៕