ប្រទេសចិនបានឲ្យដឹងនៅថ្ងៃចន្ទ (ទី១១ ខែឧសភា ឆ្នាំ២០២៦) នេះថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក ក្នុងការស្វែងរក «ស្ថិរភាពបន្ថែមទៀត» នៅទូទាំងពិភពលោក មុនមានកិច្ចប្រជុំ ក្នុងសប្តាហ៍នេះ រវាងមេដឹកនាំ លោក ស៊ី ជីនពីង (Xi Jinping) និងលោក Donald Trump។
អ្នកនាំពាក្យក្រសួងការបរទេស លោក Guo Jiakun បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «ការទូតកម្រិតខ្ពស់ ដើរតួនាទីជាយុទ្ធសាស្ត្រតម្រង់ទិសដែលមិនអាចជំនួសបាន នៅក្នុងទំនាក់ទំនងចិន-អាមេរិក»។
លោក Guo បានបន្ថែមថា៖ «ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិកក្នុងស្មារតីសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ គ្រប់គ្រងភាពខុសគ្នា និងចាក់បញ្ចូលស្ថិរភាព និងភាពប្រាកដប្រជាបន្ថែមទៀតទៅក្នុងពិភពលោកដែលមានភាពប្រែប្រួល និងជាប់ទាក់ទងគ្នា»។
គួរបញ្ជាក់ថា លោក Trump នឹងមានវត្តមាននៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា សម្រាប់ជំនួបកំពូលជាមួយប្រធានាធិបតីចិន លោក ស៊ី ជាទីដែលគ្រោងនឹងមានពិភាក្សា អំពីបញ្ហាអ៊ីរ៉ង់ កោះតៃវ៉ាន់ បញ្ញាសិប្បនិម្មិត និងអាវុធនុយក្លេអ៊ែរ ខណៈប្រទេសទាំង២ កំពុងពិចារណាពង្រីកកិច្ចព្រមព្រៀងរ៉ែដ៏សំខាន់មួយ៕