សារព័ត៌មានពាក់កណ្តាលផ្លូវការ Fars រាយការណ៍ថា ប្រធានបញ្ជាការបង្រួបបង្រួមនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់លោកAli Abdollahi បានជួបជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់លោក MojtabaKhamenei ហើយនឹងទទួលបានការណែនាំថ្មីពីមេដឹកនាំកំពូលរូបនេះដើម្បីបន្តប្រតិបត្តិការយោធា និងទប់ទល់ជាមួយសត្រ
វ ។ សេចក្តីរាយការណ៍របស់ Farsនិយាយថា លោក Abdollahi ដែលជាប្រធានទីបញ្ជាការកណ្តាលKhatam al-Anbiya បាននិយាយប្រាប់លោក Khamenei ពីការត្រៀមខ្លួនរបស់កងកម្លាំងប្រដាប់អាវុ
ធអ៊ីរ៉ង់ ។ ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មាន Fars ពុំបានបញ្ជាក់នោះទេថាតើពេលណាដែលជំនួប
មួយនេះ បានធ្វើឡើង ។ លោក Abdollahiនិយាយថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានត្រៀមខ្លួនរួចរាល់ក្នុងការទប់ទល់រាល់សកម្មភាពណាមួយរបស់អាមេរិក-អ៊ីស្រាអែល ។ក្នុងករណីមានកំហុសណាមួយរបស់សត្រូវ ការឆ្លើយតបរបស់អ៊ីរ៉ង់ និងធ្វើភ្លា
ម ធ្ងន់ធ្ងរ ហើយនិងមុតមាំ៕