ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានអញ្ជើញទៅដល់ខេត្តព្រះសីហនុហើយ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមFacebook ផ្លូវការថា “ពីរនាក់បានហើយ! នាំភរិយាថតរូបជាមួយរូបសំណាកថ្មីដែលទើបកសាងរួច គឺព្រះថោងនាងនាគនៅមាត់សមុទ្រក្រុងព្រះសីហនុ។ ពេលខ្ញុំរៀបការមិនបានតោងស្បៃទេ តែថ្ងៃនេះ ថតជាមួយរូបសំណាកព្រះថោងតោងស្បៃទុកឱ្យកូនចៅមើល”។



