បទឈប់បាញ់រយៈពេល៣ ថ្ងៃរវាងរុស្ស៊ី-អ៊ុយក្រែន សម្របសម្រួលដោយលោក Trump បានបញ្ចប់​ហើយ​​​

2026/05/12 09:21:25 am        96

បទឈប់បាញ់រយៈពេល ៣ ថ្ងៃរវាងរុស្ស៊ី-​​អ៊ុយក្រែន ស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក Donald Trump បានផុតកំណត់នៅ​​​ម៉ោង​ ២១​និង​០០​នាទី​ ​ម៉ោងសកលកាលពី​ថ្ងៃ​ចន្ទ​១១​​ឧសភា​។កាលពី​ថ្ងៃអាទិត្យ​​ ​១០​​ឧសភា ចុងសប្ដាហ៍នេះ ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើបទឈប់បាញ់។

លោក Trump បាននិយាយកាលពីថ្ងៃសុក្រ​សប្ដាហ៍មុន​​​​ថា ទីក្រុងមូស្គូ និងទីក្រុងគី​វ បានយល់ព្រមលើបទឈប់បាញ់សម្រាប់ថ្ងៃទី៩​​ដល់​១១​ខែឧសភា រួមជាមួយនឹងការដោះដូរអ្នកទោស​១.០០០​នាក់ពី​ភាគីទាំងពីរ​​ដោយហៅ​​​សកម្មភាព​​នេះថាជាជំហានដែលអាចធ្វើទៅបាន​​ឆ្ពោះទៅរកការបញ្ចប់សង្គ្រាម។​​​​​​ ​​​

លោកTrump និយាយថា សង្ឃឹមថាការ​​​ផ្អាក​ប្រយុទ្ធ​គ្នា​​ដ៏ខ្លីនេះជាការចាប់ផ្តើមនៃការបញ្ចប់សង្គ្រាមដ៏អូស​បន្លាយ​ ដ៏សាហាវ និងប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ​។ការចរចាកំពុងបន្តលើការបញ្ចប់ជម្លោះដ៏ធំបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២ ហើយពួកលោក​​កំពុងខិតជិត​​​ដល់ជារៀងរាល់ថ្ងៃ។ ​​​​

ការអត្ថាធិប្បាយ​​រប​ស់លោកបានកើតឡើងបន្ទាប់ពី​ប្រេសិត​ពិសេសសហរដ្ឋអាមេរិក លោក Steve Witkoff និងកូនប្រសាររបស់លោក Trump គឺលោក Jared Kushner បានជួបជាមួយប្រធានអ្នកចរចាអ៊ុយក្រែន លោក Rustem Umerov នៅទីក្រុង Miami ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងសម្របសម្រួលជំហានបន្ថែមទៀតឆ្ពោះទៅរកសន្តិភាព។

ក្រោយមក លោក Zelenskyy បាននិយាយថា ទីក្រុងគី​​វ ​(​Kyiv)បានពិភាក្សាជាមួយសហរដ្ឋអាមេរិកអំពីទម្រង់ដែលអាចធ្វើទៅបានសម្រាប់ការចរចាជាមួយលោក Putin ​នៅកម្រិតថ្នាក់ដឹកនាំដែលមានគោលបំណងបញ្ចប់សង្គ្រាមរបស់រុស្ស៊ី​ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Umerov ទៅកាន់ទីក្រុង Miami នោះ​​។​​​

មុនសំណើរបស់លោក Trump ទីក្រុងមូស្គូ (Moscow)កាលពីថ្ងៃចន្ទសប្ដាហ៍មុន​ បានប្រកាសពីបទឈប់បាញ់ឯកតោភាគីសម្រាប់ថ្ងៃទី ៨-៩ ​ឧសភា ដើម្បីប្រារព្ធខួប​ជ័យជម្នះរបស់សូវៀតក្នុងសង្គ្រាមលោកលើកទី ២ និងបានព្រមានអ៊ុយក្រែនពីការឆ្លើយតបដោយមីស៊ីលទ្រង់ទ្រាយ​ធំ​​ ប្រសិនបើការប្រារព្ធទិវាជ័យជម្នះ​ត្រូវបានរំខាន។​​​​​​​ ​

ក្រោយមក ទីក្រុងគី​វបាននិយាយថា ខ្លួននឹងគោរពបទឈប់បាញ់ដែលចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី​​៦​ ខែឧសភា​ស ប្ដាហ៍​មុន​៕


អត្ថបទដែលទាក់ទង

យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm        2
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm        2
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am