រុស្ស៊ី ​​​​​វាយប្រហារ​ដោយ​យានដ្រូន​​លើទីក្រុង​ គីវ​ របស់​អ៊ុយក្រែន ​​ជាថ្មី ​ក្រោយ​​បទឈប់បាញ់​​ផុត​សុពលភា​ព​

2026/05/12 06:11:54 pm        94

ក្រុម​មន្ត្រីមូលដ្ឋាន​​​បានរាយការណ៍ថា​ ​កងកម្លាំងរុស្ស៊ីបានបន្តការវាយប្រហារលើទីក្រុងគីវ (​Kyiv )នៅយប់ថ្ងៃចន្ទ​ឈានចូល​ថ្ងៃអង្គារ​ទី ១២ ខែឧសភានេះ  ​​​ដោយយានដ្រូនរាប់សិបគ្រឿងឆ្ពោះទៅរដ្ឋធានី និងវាយប្រហារអគារលំនៅឋាន​​មួយនៅក្នុងទីក្រុងនេះ​ ។ ​​ ​​

ការវាយប្រហារចុងក្រោយបំផុតលើរដ្ឋធានីអ៊ុយក្រែន ​បានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីបទឈប់បាញ់បណ្ដោះអាសន្ន​សម្របសម្រួលដោយសហរដ្ឋអាមេរិករវាងអ៊ុយក្រែន និងរុស្ស៊ីបានផុតកំណត់។

សំឡេងផ្ទុះត្រូវបានឮជាលើកដំបូងនៅក្នុងរដ្ឋធានីនៅម៉ោងប្រហែល ​៣​និង​​​៣៥​​នាទី​ ព្រឹកម៉ោងក្នុងស្រុក នេះបើយោងតាមអ្នក​សារព័ត៌មាន​ ​របស់​​ Kyiv Independent នៅអ៊ុយក្រែន​។

ប៉ុន្មាននាទីក្រោយមក ប្រធានរដ្ឋបាលយោធាទីក្រុងគី​វ លោក Tymur Tkachenko បានរាយការណ៍ថា បំណែកយានដ្រូន​​បានធ្លាក់​​​លើ​​ដំបូលអគារលំនៅឋាន​​កម្ពស់​២០​ជាន់នៅក្នុងសង្កាត់​ Obolon នៃទីក្រុងនេះ ។ រូបភាព​ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ​បង្ហាញពីភ្លើងឆេះចេញពីដំបូលអគារនោះ។

មុនពេលការវាយប្រហារ កងទ័ពអាកាសអ៊ុយក្រែនបានព្រមានអំពីការវាយប្រហារ​ដោយ​យានដ្រូន​ រាប់សិបគ្រឿង ​កំពុង​​សំដៅ​មកលើ​ទីក្រុងនេះ។ ​​​​​​

វិសាលភាពនៃការខូចខាតដែលបង្កឡើងដោយ​​​យានដ្រូន​ទាំងនោះ​នៅពុំ​​ទាន់ច្បាស់លាស់ភ្លាមៗនោះទេ។ រុស្ស៊ីវាយប្រហារទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែនជាប្រចាំ ខណៈ​សង្គ្រាម​នៅតែ​ពុំ​មានសញ្ញា​បញ្ចប់​៕


អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm