មនុស្សជាង​១០​​នាក់​បាត់ខ្លួន និងជាង២០នាក់ត្រូវបានជួយសង្គ្រោះ ក្រោយ​ទូកដឹកជនអន្តោប្រវេសន៍លិច​ក្បែរ​ឆ្នេរសមុទ្រម៉ាឡេស៊ី​​

2026/05/12 06:22:42 pm        66

ក្រុម​អាជ្ញាធរដែនសមុទ្របាននិយាយថា ទូកមួយគ្រឿងដឹកជនអន្តោប្រវេសន៍គ្មានឯកសារចំនួន ៣៧នាក់ ដែលគេជឿថាមកពីប្រទេសឥណ្ឌូនេស៊ី ​​បានលិចនៅឆ្នេរសមុទ្រ ប៉ាងគ័រ ​ (​Pangkor)នៅឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសម៉ាឡេស៊ី បណ្ដា​ឱ្យមនុស្ស ១៤នាក់នៅ​តែបាត់ខ្លួន។​

ទីភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្រម៉ាឡេស៊ី (MMEA) នៅរដ្ឋ ប៉េរ៉ាក់ ​ (​Perak)បាននិយាយថា ខ្លួនត្រូវបានជូនដំណឹងកាលពី​​ព្រឹកថ្ងៃចន្ទ១១ ខែឧសភា សប្ដាហ៍នេះ ​ដោយអ្នក​នេសាទក្នុងស្រុកម្នាក់ ដែលបានប្រទះ​​​ឃើញអ្នកនៅរស់រានមានជីវិតអណ្តែតនៅលើសមុទ្រ។​​ ​

លោក Mohamad Shukri Khotob នាយកទីភ្នាក់​ងារ​​ MMEA ប្រចាំ​​រដ្ឋប៉េរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ​ចេញផ្សាយកាលពី​​យប់ថ្ងៃច​ន្ទថា ការស៊ើបអង្កេតបឋម​​​ បានរកឃើញថា ចំនួនសរុបនៃជនអន្តោប្រវេសន៍នៅលើទូកមាន​ ៣៧នាក់។ រហូតមកដល់ពេលនេះ ជនរងគ្រោះចំនួន ២៣នាក់ត្រូវបានជួយសង្គ្រោះ ខណៈ​កិច្ចខិតខំប្រឹងប្រែងកំពុងបន្តដើម្បីស្វែងរក​​អ្នកនៅសេសសល់។​

លោក Mohamad Shukri បានបន្ថែមថា ​ការស៊ើបអង្កេតដំបូងក៏បានរកឃើញផងដែរថា ពួកគេដែលជាជនអន្តោប្រវេសន៍ ​បានចាកចេញពីទីក្រុង គីសារ៉ាន ​ (Kisaran)ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៩ ខែឧសភា ហើយបានឆ្ពោះទៅកាន់គោលដៅជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ី រួមទាំងទីក្រុងប៉េណាង រដ្ឋតេរេងហ្គានូ រដ្ឋសេឡាំងហ្គ័រ និងរដ្ឋធានី​​ គូឡាឡាំពួរ។​​​​​

លោក​​ថា ទីភ្នាក់ងារ​នេះ​បាន​ដាក់​ពង្រាយ​ទូក ឧទ្ធម្ភាគចក្រ និង​យន្តហោះ​ស៊ើបការណ៍​ដើម្បី​ស្វែងរក​អ្នក​បាត់​ខ្លួន។ អ្នក​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​នគរបាល​​សម្រាប់​​ការ​​​ស៊ើបអង្កេត​បន្ថែម៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm