សំបុត្រទស្សនាវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup មានលក់លើ Online​ ខណៈការ​ប្រកួត​នឹង​ធ្វើនៅ​ស្ដាតមរតកតេជោ

2026/05/12 11:58:10 am        245

គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៩ ឆ្នាំ២០២៥/២៦ ថ្នាក់ជាតិ បានប្រកាសលក់សំបុត្រចូលទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើឡើងនាថ្ងៃទី២៤ ខែឧសភាខាងមុខហើយ ដោយការប្រកួតនឹងរៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ប្រភពដដែលបញ្ជាក់ថា សំបុត្រចូលទស្សនាវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ នៅកម្ពុជា នេះ មានលក់លើអនឡាញ(Online) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៧ ខែឧសភាខាងមុខ ក្នុងតម្លៃ ៨ពាន់រៀលដូចគ្នា សម្រាប់ប្រភេទសំបុត្រតំបន់អង្គុយ A និង B។

ការជូនដំណឹងពីការលក់សំបុត្រនេះ ស្របពេលបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ទើបរកឃើញ ១ក្រុមប៉ុណ្ណោះ គឺក្រុមវិសាខា បន្ទាប់ពីយកឈ្នះក្រុម ISI ដង្កោសែនជ័យ ទាំង ២ជើងក្នុងលទ្ធផល ៧-១ ។ រីឯបេក្ខភាព ១ក្រុមទៀត គឺរង់ចាំការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី២ រវាងក្រុមព្រះខ័នរាជស្វាយរៀង និងបឹងកេត នាថ្ងៃទី២០ ខែឧសភាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោយជំនួបជើងទី១ រវាងក្រុមទាំងពីរ បានត្រឹមស្មើគ្នា ១-១ កាលពីថ្មីៗ។

គួរដឹងថា នេះជាលើកទី២ ហើយ ដែលវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីរដូវកាលមុន ក្រុមព្រះខ័នរាជស្វាយរៀង បានជួបភ្នំពេញក្រោន នៅទីនេះ ហើយជាលទ្ធផលភ្នំពេញក្រោន បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះ ២-១។ ប៉ុន្ដែរដូវកាលនេះ ភ្នំពេញក្រោន បានធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុម ISI ដង្កោសែនជ័យ ៤-២៕ អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិក បើកការប្រកួតក្នុងនាមសហម្ចាស់ផ្ទះឈ្នះប៉ារ៉ាហ្កាយ ៤ទល់១
2026/06/13 10:17:02 am        1
បាល់ទាត់ពិភពលោក២០២៦ (FIFA World Cup 2026)៖ ម្ចាស់ផ្ទះកាណាដាបានត្រឹមស្មើបូស្ន៊ី ក្នុងការប្រកួតបើកឆាកពូលB
2026/06/13 09:45:44 am        1
មឿនលីម សុបញ្ញា សោកស្ដាយទទួលបានត្រឹមមេដាយប្រាក់ជើងឯកសាកលវិទ្យាល័យពិភពលោក នៅប្រេស៊ីល
2026/06/12 01:23:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am