យោធារបស់អ៊ីស្រាអែល បានចេញការគំរាមដល់ប្រជាជននៅក្នុងទីក្រុង Sohmor របស់ប្រទេសលីបង់ ឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ បើមិនដូច្នេះទេ «ជីវិតរបស់ពួកគេ នឹងស្ថិតក្នុងគ្រោះថ្នាក់»។

នៅក្នុងការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម យោធាអ៊ីស្រាអែល បាននិយាយថា បទបញ្ជានេះ គឺជា «ការព្រមានបន្ទាន់ដល់ប្រជាជន» ឱ្យចាកចេញពីទីក្រុងនៅជ្រលងភ្នំ Bekaa ហើយផ្លាស់ទៅឆ្ងាយ លើសពី១.០០០ ម៉ែត្រ ទៅកាន់តំបន់វាល។

នេះគឺជាបទបញ្ជាចុងក្រោយពីយោធាអ៊ីស្រាអែល ដែលរយៈពេលជាច្រើនខែមកនេះ បានបង្ខំប្រជាជនលីបង់ ភៀសខ្លួនក្នុងអំឡុងពេលនៃការវាយប្រហាររបស់ខ្លួន ជាពិសេសនៅភាគខាងត្បូងប្រទេស។
ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២.៨៦៩ នាក់ ចាប់តាំងពីថ្ងៃទី២ ខែមីនា។
យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ក្រសួងសង្គមកិច្ចលីបង់ បានរាយការណ៍ថា មនុស្សជាង ១,១លាននាក់នៅក្នុងប្រទេសលីបង់ ត្រូវបានជម្លៀសខ្លួនចេញដោយការឈ្លានពាន និងការវាយប្រហាររបស់អ៊ីស្រាអែល។