វាយកូនបាល់៖ កីឡាករវាយកូនបាល់លំដាប់លេខ ១ ពិភពលោក Novak Djokovic បានធ្លាក់ចេញពីការប្រកួតកម្មវិធី Monte Carlo Masters គួរឱ្យភ្ញាក់ផ្អើលក្រោយចាញ់កីឡាករអេស្ប៉ាញ Alejandro Davidovich Fokina ត្រឹមជុំទី២។ នេះជាការបង្ហាញខ្លួនដំបូងរបស់ Novak Djokovic តាំងពីខែកុម្ភៈ និងជាការចូលរួមកម្មវិធីទី២ ប៉ុណ្ណោះក្នុងរដូវកាលនេះ។
Davidovich Fokina បានយកឈ្នះដោយលទ្ធផល ៦-៣, ៦-៧(៥-៧) និង ៦-១។ នេះជាលើកដំបូងសំរាប់កីឡាករវ័យ ៣៤ឆ្នាំស៊ែបរូបនេះដែលចាញ់ត្រឹមជុំដំបូងបែបនេះរាប់ពីឆ្នាំ២០១៨។ ចំណែកឯ Davidocich Fokina នឹងបន្តជួបជាមួយអ្នកឈ្នះរវាង Dan Evans រឺ David Goffins នៅជុំទី៣។ ងាកមកលទ្ធផលផ្សេងទៀតកីឡាករក្រិក Stefanos Tsitsipas មិនមានបញ្ហាឡើយក្រោយយកឈ្នះកីឡាករអ៊ីតាលី Fabio Fognini។ Stefanos Tsitsipas ដែលជាអ្នកការពារតំណែងជើងឯក Monte Carlo Masters នេះបានយកឈ្នះដោយលទ្ធផល ៦-៣ និង ៦-០ លើអតីតជើងឯកកាលពីឆ្នាំ២០១៩។ ជុំបន្តកីឡាករក្រិកលំដាប់លេខ ៣ រូបនេះនឹងជួបជាមួយអ្នកឈ្នះរវាងកីឡាករអ៊ីតាលី Lorenzo Sonego និងកីឡាករស៊ែប Laslo Dere៕
អត្ថបទ៖នាង សុភាវុធ