អនុប្រធានទី១ CDC ស្នើដល់ទូតសិង្ហបុរី ជួយទាក់ទាញវិនិយោគិនសិង្ហបុរី មកបណ្តាក់ទុននៅកម្ពុជាបន្ថែម

2026/05/12 07:56:52 pm        154

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់ឯកអគ្គរដ្ឋទូតសិង្ហបុរី ពិនិត្យលទ្ធភាពជួយជំរុញ និងទាក់ទាញវិនិយោគិនសិង្ហបុរី មកកម្ពុជាបណ្តាក់ទុននៅកម្ពុជាបន្ថែម ជាពិសេសលើវិស័យឧស្សាហកម្មកែច្នៃចំណីអាហារ បែបហាឡាល់ ដែលជាវិស័យមានសក្តានុពល ខ្ពស់ សម្រាប់ទីផ្សារក្នុងតំបន់និងសកលលោក។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំ កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ, ក្នុងជំនួបនោះ បានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជាដោយផ្តោតសំខាន់លើ៖ ការលើកកម្ពស់ភាពប្រទាក់ក្រឡានៃបណ្តាញដឹកជញ្ជូនពហុមធ្យោបាយ (ផ្លូវគោក ផ្លូវទឹក ផ្លូវសមុទ្រ និងផ្លូវអាកាស) រួមទាំងគម្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្ម ដើម្បីប្រែក្លាយកម្ពុជាជាចំណុចតភ្ជាប់ក្នុងតំបន់, និង គម្រោងផែនការរបស់ ក.អ.ក. ក្នុងការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ឧត្តមានុវត្តន៏ប្រតិបត្តិការកការងារនៅក្នុងស្ថាប័នផ្ទាល់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីភាពជោគជ័យនៃការវិនិយោគនានា របស់វិនិយោគិនសិង្ហបុរី ដែលកំពុង មានប្រតិបត្តិការយ៉ាងរស់រវើកនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត ពិនិត្យលទ្ធភាពជួយជំរុញ និង ទាក់ទាញវិនិយោគិនសិង្ហបុរីមកកម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យឧស្សាហកម្មកែច្នៃចំណីអាហារបែបហាឡាល់ ដែលជាវិស័យ មានសក្តានុពលខ្ពស់សម្រាប់ទីផ្សារក្នុងតំបន់ និងសកលលោក។

ក្នុងជំនួបនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំរវាងប្រទេសទាំងពីរ ដែលបានកសាងឡើងតាំងពីសម័យព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងត្រូវបាន ថែរក្សាពូនជ្រំយ៉ាងល្អប្រសើររហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងបន្ថែមថា ក្នុងរយៈពេលពីរខែ នៃការចាប់ ផ្តើមបេសកកម្មការទូតនេះ, ឯកឧត្តមបានចុះស្វែងយល់ផ្ទាល់ នៅតាមបណ្តាខេត្តសំខាន់ៗរួមមាន៖ ខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែង យល់អំពីសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ផែនការពង្រីកវិសាលភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការរៀបចំប្រព័ន្ធ ភស្តុភារកម្មទំនើប ដើម្បីជំរុញពាណិជ្ជកម្មតាមសមុទ្រ និងខេត្តកោះកុង (តំបន់ស្រែអំបិល) ដើម្បីពិនិត្យលើកិច្ចការអភិរក្សសត្វព្រៃ និងការអភិវឌ្ឍវិស័យទេសចរណ៍បែបជីវៈចម្រុះ ដែលជាគំរូនៃតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស។

តាមរយៈជំនួបនេះ ភាគីទាំងពីរបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម Steven Pang Chee Wee វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី នឹងកាន់តែមានភាពរីកចម្រើនថែមមួយកម្រិតទៀត ជាពិសេស លើវិស័យពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ច សម្រាប់ប្រជាជាតិទាំងពីរ ក៏ដូចជាការរួមចំណែកដល់ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ទាំងមូលផងដែរ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm