កម្ពុជា-ឡាវនឹងបើកកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខតាមបណ្តោយព្រំដែន នៅ​ចុង​សប្ដាហ៍​នេះ

2026/05/12 02:22:06 pm        255

កម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ​គណៈកម្មការ​កិច្ច​សហប្រតិបត្តិ​ការ​រក្សា​សន្តិសុខ​រៀប​រយ​តាមបណ្តោយ​ព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា លើកទី៤ ដែលនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ ដោយកិច្ច​ប្រជុំ​នេះ​ផ្តោត​ទៅ​លើ​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការងារធានាសន្តិសុខតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជការនៃកងយោធពលខេមរភូមិន្ទ បាន​មាន​ប្រសាសន៍​ប្រាប់​ BTV នៅថ្ងៃទី១២ ខែឧសភា នេះថា កិច្ចប្រជុំគណៈកម្មការ​កិច្ច​សហ​ប្រតិបត្តិ​ការ​រក្សា​សន្តិសុខ​រៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ គឺផ្តោតសំខាន់​លើ​ការងារ​ធានា​សន្តិសុខ​នៅ​តាម​បន្ទាត់​ព្រំដែនកម្ពុជា-ឡាវ។ ដោយកិច្ចប្រជុំនេះធ្វើ​ជា​រៀងរាល់​ឆ្នាំ​ដោយ​ផ្លាស់​ប្តូរ​គ្នាធ្វើ​ជា​ម្ចាស់​ផ្ទះ​។ ហើយភាគីទាំងពីរនឹងពិភាក្សាគ្នា ដោយមានបញ្ហាអ្វី​ត្រូវផ្តល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​សហប្រតិបត្តិការលើការងារធានាសន្តិសុខនៅតាមបន្ទាត់ព្រំដែន។

កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ចាការរង នៃ​កង​យោធ​ពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះអគ្គបញ្ជាការ ចំណែកភាគីឡាវ ដឹកនាំ​ដោយ​ឧត្តម​សេនីយ៍​ទោ វ៉ាន់ថង ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការកងទ័ព និងជាសហប្រធាន​គណៈកម្មការ​កិច្ច​សហប្រតិបត្តិការរក្សាសន្តិសុខរៀបរយតាមបណ្តោយព្រំដែនឡាវ-កម្ពុជា។

សូមជម្រាបថា កិច្ចប្រជុំ​គណៈកម្មការ​កិច្ច​សហ​ប្រតិបត្តិ​ការ​រក្សា​សន្តិសុខ​រៀបរយ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ឡាវ ឡាវ-កម្ពុជា លើកទី៣ ភាគីទាំងពីរបានឯកភាព​គ្នាបន្ត​និង​ពង្រឹង​កិច្ច​សហការ​ជាមួយ​អាជ្ញា​ធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធក្នុងការអប់រំប្រជាពលរដ្ឋ ដែលរស់នៅ​តាម​បណ្តោយ​ព្រំដែន​ ឱ្យបានយល់ដឹងអំពីច្បាប់ និងសេចក្តីកំណត់ផ្សេងៗរបស់ប្រទេសទាំងពីរ ជៀសវាង​ការ​ប្រព្រឹត្តិ​អំពើ​ល្មើសច្បាប់ និងសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព តាម​បណ្តោយ​ព្រំដែន​។ បន្តគាំទ្រឱ្យគណៈកម្មាធិការព្រំដែនឡាវ-កម្ពុជា កម្ពុជា-ឡាវ (JBC) អនុវត្ត​តាម​តួនាទី​របស់​ខ្លួន៕ អត្ថបទ៖ វង្ស សុភាព 


អត្ថបទដែលទាក់ទង

កម្មកររោងចក្ររីករាយក្រោយទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងពីសំណាក់រាជរដ្ឋាភិបាល
2026/05/14 02:02:54 pm        2
សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យ​ពិនិ​ត្យ​មើល​លើ​ការ​បំពេញ​បន្ថែម​ចំនួន​អនុ​វិទ្យាល័យ​នៅ​តាម​បណ្តា​ឃុំ​ ក្នុង​ខេត្តស្វាយរៀង
2026/05/14 01:53:45 pm        1
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តស្វាយរៀង
2026/05/14 01:43:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មកររោងចក្ររីករាយក្រោយទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងពីសំណាក់រាជរដ្ឋាភិបាល

2026/05/14 02:02:54 pm
​សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យ​ពិនិ​ត្យ​មើល​លើ​ការ​បំពេញ​បន្ថែម​ចំនួន​អនុ​វិទ្យាល័យ​នៅ​តាម​បណ្តា​ឃុំ​ ក្នុង​ខេត្តស្វាយរៀង
2026/05/14 01:53:45 pm
​សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តស្វាយរៀង
2026/05/14 01:43:52 pm
​ជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
2026/05/14 01:33:51 pm
​ប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងឃុំសំរោងលើ ស្រុកអង្គស្នួល
2026/05/14 01:12:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/13 08:52:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/14 06:12:22 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/13 09:40:12 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/14 06:48:23 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/12 01:41:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am