អ្នកជំនាញ៖ វិស័យកសិកម្មកំពុងគាំទ្រសន្តិសុខស្បៀង និងការនាំចេញ នៅក្នុង​ស្ថាន​ភាព​មិន​ប្រាកដ​ប្រជា

2026/05/12 09:46:23 pm        193

វិស័យឯកជនមើលឃើញភាពធន់នៅក្នុងវិស័យកសិកម្ម ដែល​បាន​និង​កំពុង​ជួយ​ជ្រោម​ជ្រែង​ដល់​សន្តិ​សុខ​ស្បៀង និងការនាំចេញ របស់កម្ពុជា ខណៈដែលវិស័យ​មួយ​ចំនួន​ផ្សេង​ៗ​អាច​នឹង​មាន​កំណើន​ថ​មថយ ក្នុងស្ថានភាពមិនប្រាកដប្រជានៅលើសកលលោក និងស្ថានភាពក្នុងស្រុក។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងនៅក្នុងកិច្ចសម្ភាសន៍មួយ BTV ស្តីពីវិស័យដែលគាំទ្រ ដល់កំណើនសេដ្ឋកិច្ច និងការនំាចេញទំនិញរបស់កម្ពុជា នេះថា ជុំវិញ​បញ្ហា​ការកើនឡើងថ្លៃប្រេងឥន្ធនៈ ដោយសារសង្រ្គាមនៅ មជ្ឈឹមបូព៌ា បានធ្វើ​​ឱ្យ​ប៉ះ​ពាល់​ដល់​វិស័យ​ពឹងផ្អែកប្រេងដូចជា៖ ផលិតកម្ម ដឹកជញ្ជូន និងទេសចចរណ៍ជាដើម។ ចំណែក​កម្មវិបាក និង ឥទ្ធិពលសាយភាយពីបញ្ហាព្រំដែនកម្ពុជា-ថៃដូចជា ការបង្វែរប្រាក់ឯកជន ទេស​ចរណ៍ ដែលពឹងផ្អែកច្រកព្រំដែនអន្តរជាតិ និងការនាំ ចេញកសិផលកម្ពុជាជាដើម និង​ការ​បង្ក្រាប​សកម្ម​ភាព​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺអាចប៉ះពាល់ខ្លីទៅលើវិស័យមួយចំនួន។

អ្នកឧកញ៉ា បន្តថា ទោះបីវិស័យមួយចំនួនមានការប៉ះពាល់ ចំណែក​វិស័យ​កសិកម្ម​វិញ​ក៏​អាច​ថម​ថយ​ខ្លះ​ៗ​នៅ​លើអនុវិស័យ មួយចំនួនផងដែរ ក៏ប៉ុន្តែនៅក្នុងស្ថានភាពមិន​ប្រាកដ​ប្រជា​នៅ​លើ​សកល​លោក ​ក៏ដូចឥទ្ធិពលសាយភាយពីបញ្ហាព្រំដែនកម្ពុជា-ថៃ, វិស័យកសិកម្ម​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ​ជំនួសការនាំចូលផលិតផលពីខាងក្រៅបានជាអតិបរមា ជាពិសេសការ​ជួយ​ជ្រោម​ជែង នៃ​តម្រូវការសន្តិសុខស្បៀង និងការនាំចេញផងដែរ។

ជុំវិញវិស័យដែលគាំទ្រសេដ្ឋកិច្ច, បើយោងក្រប​ខណ្ឌ​ហិរញ្ញ​វត្ថុ​សាធារណៈ​រយៈ​ពេល​មធ្យម​ឆ្នាំ​២០២៧​-២០២៩ របស់រាជរដ្ឋាភិបាល​បាន​ធ្វើកា​រ​វាយ​តម្លៃ​សារ​ជាថ្មី​លើ​វិស័យ​ចម្បង​ៗ​ដែល​ទ្រទ្រ​ង់​កំណើនសេដ្ឋកិច្ចឆ្នាំ២០២៦រួមមាន៖ វិស័យឧស្សាហកម្មក្នុងឆ្នាំ២០២៦ បានទម្លាក់​ការ​វាយ​តម្លៃ​មក​នៅ​ត្រឹមប្រមាណ ៦,៧% ខណៈដែលវិស័យនេះនៅដើមឆ្នាំ ត្រូវបានវាយតម្លៃក្នុងអត្រា ៧,២%​។ វិស័យ សេវាកម្មត្រូវបានវាយតម្លៃថា នឹងមានកំណើនថមថយបន្ថែមទៀត ក្នុងអត្រា​កំណើន​ ២,៦% ខណៈនៅដើមឆ្នាំបានវាយតម្លៃក្នុងអត្រា ៣,៧%, ដោយឡែក​វិស័យ​កសិកម្ម​ក្នុង​ឆ្នាំ​២០២៦ ត្រូវបានរំពឹងថា នឹងមានកំណើនថមថយបន្តិចបន្ទួចផងដែរ អាចក្នុងអត្រា ០,៧% ដោយ​សារនិន្នាការថមថយនៃគ្រប់អនុវិស័យគាំទ្រកំណើន ស្របពេលនៅ​ដើម​ឆ្នាំ​វិស័យ​នេះ​ត្រូវ​បាន​រំ​ពឹងថា ០,៩%៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm