សង្រ្កាន្តវត្តភ្នំ រៀបចំរួចរាល់សម្រាប់ផ្ដល់ការកម្សាន្ត ជូនប្រជាពលរដ្ឋនៅថ្ងៃចូលឆ្នាំថ្មី

2022/04/13 07:40:30 pm        964

ភ្នំពេញ៖ សង្រ្កាន្តវត្តភ្នំគិតត្រឹមថ្ងៃទី១៣ ខែមេសាឆ្នាំ ២០២២នេះ បានរៀបចំកាន់តែស្រស់ស្អាត ដោយមានទាំងស្តង់ពិព័រណ៍ ស្តង់លក់ចំណីអាហារ និងការតុបតែងជាច្រើនទៀត ដើម្បីត្រៀមផ្ដល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនៅថ្ងៃចូលឆ្នាំ។

ភូមិសាស្រ្តរាជធានីភ្នំពេញ ក៏ដូចជាបណ្ដាខេត្តដទៃទៀត បានរៀបចំនូវកម្មវិធីសង្រ្កាន្ត ដើម្បីផ្ដល់​ភាព​សប្បាយរីករាយជូនប្រជាពលរដ្ឋ។

ជាក់ស្ដែងសម្រាប់រាជធានីភ្នំពេញគឺរៀបចំកម្មវិធីសង្រ្កាន្តនៅទីតាំងវត្តភ្នំ ដោយមានការតុបតែង ស្តង់ពិព័រណ៍ ស្តង់លក់ចំណីអាហារ ល្បែងប្រជាប្រិយគ្រប់ប្រភេទ និងការរាំកម្សាន្តផងដែរ។ នេះជាការលើកឡើងរបស់លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ខណៈចុះមកបញ្ចប់ការងាររៀបចំនត្រឹមថ្ងៃនេះ។

លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលស្នាក់នៅរាជធានីភ្នំពេញ អញ្ជើញ​មក​កំសាន្ត​ក្នុងឱកាសចូលឆ្នាំខ្មែរ។

ចំពោះស្តង់ពិព័រណ៍ ដែលរៀបចំក្នុងឱកាស ៣ថ្ងៃនេះ គឺបែងចែកជា ៣តំន់ផ្សេងគ្នា ដោយមានតំបន់​ដាក់តាំងបង្ហាញផលិតផលខ្មែរ ​តំបន់ដាក់តាំងបង្ហាញស្នាដៃ​របស់ការិយាល័យជំនាញ នៃមន្ទីរវប្បធម៌ ​ក៏ដូចជាស្តង់លក់ចំណីអាហាររបស់ប្រជាពលរដ្ឋផងដែរ។

សម្រាប់ស្តង់នៃការិយាល័យជំនាញរបស់មន្ទីរវប្បធម៌ ​រាជធានីភ្នំពេញ ក៏បានត្រៀមខ្លួនរួចរាល់​ដើម្បី​បង្ហាញពី កិច្ចការនិងស្នាដៃ ​និងសម្បត្តិវប្បធម៌របស់ខ្មែរផងដែរ។

ការរៀបចំប្រារព្ធពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២២នេះ ជាការរៀបចំលើកដំបូងរបស់កម្ពុជា ក្រោយមានវត្តមានវត្តមានកូវីដ។ តាមរាជធានី-ខេត្ត ជាច្រើនក៏បានរៀបចំ កម្មវិធីសង្រ្កាន្ត​និង​តុបតែង​យ៉ាងស្រស់ស្អាត ដើម្បីផ្ដល់ភាពសប្បាយជូនប្រជាពលរដ្ឋ។ ការរៀបចំកម្មវិធីចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ​ក៏ស្របពេលដែលកម្ពុជា​ មានករណីឆ្លងកូវីដធ្លាក់ចុះ មកត្រឹម ២ខ្ទង់ប្រចាំថ្ងៃ និងស្របពេល​ដែល​កម្ពុជា​សម្រេច​ជោគជ័យធំធេង​លើការ​ចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ៕ អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm