ការធ្វើដំណើរទៅចិនរបស់លោក Trump ត្រូវការជោគជ័យ ដោយសារផលប៉ះពាល់ពីសង្គ្រាមអ៊ីរ៉ង់

2026/05/12 11:16:12 pm        81

កាលពី ១ឆ្នាំមុន ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្យាករថា អត្រាពន្ធពាណិជ្ជកម្មដ៏ខ្ពស់ នឹងនាំឲ្យគូប្រជែងសេដ្ឋកិច្ចដ៏សំខាន់របស់សហរដ្ឋអាមេរិកព្រមចុះចាញ់។

អ្នកវិភាគនយោបាយ លើកឡើងថា លោក Trump នឹងធ្វើដំណើរទៅកាន់ប្រទេសចិន នៅសប្តាហ៍នេះ ជាមួយនឹងមហិច្ឆតានោះ ប៉ុន្តែវាត្រូវបានកាត់បន្ថយដោយសេចក្តីសម្រេចរបស់តុលាការ ពោលគឺបានបង្រួមគោលដៅរបស់លោកឲ្យមកត្រឹមតែជាកិច្ចព្រមព្រៀងមួយចំនួន ពាក់ព័ន្ធសណ្តែក សាច់គោ និងយន្តហោះរបស់ក្រុមហ៊ុន Boeing ខណៈដែលរូបលោកព្យាយាមឲ្យមានការពាក់ព័ន្ធពីទីក្រុងប៉េកាំង ដើម្បីជួយដោះស្រាយសង្គ្រាមអ៊ីរ៉ង់ដែលមិនទទួលបានការគាំទ្ររបស់លោក។

យោងតាមអ្នកវិភាគនានា បានឲ្យដឹងថា ការរំពឹងទុកតិចតួច សម្រាប់កិច្ចប្រជុំថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ (ទី១៤ និងទី១៥ ខែឧសភា ឆ្នាំ២០២៦) របស់លោក Trump ជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) ដែលជាជំនួបកំពូលលើកដំបូង ចាប់តាំងពីភាគីទាំង២ បានផ្អាកសង្គ្រាមពាណិជ្ជកម្មដ៏ខ្លាំងក្លា កាលពីខែតុលាឆ្នាំមុន គូសបញ្ជាក់ថា តើវិធីសាស្រ្តដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Trump បានបរាជ័យក្នុងការផ្តល់ភាពមានប្រៀបយ៉ាងដូចម្ដេច មុនពេលមានកិច្ចពិភាក្សា។

លោក Alejandro Reyes សាស្ត្រាចារ្យឯកទេសខាងគោលនយោបាយការបរទេសចិន នៅសាកលវិទ្យាល័យហុងកុង (University of Hong Kong) បាននិយាយថា លោក Trump «ត្រូវការប្រទេសចិនច្រើនជាងប្រទេសចិនត្រូវការគាត់»។ លោក Reyes បានបន្ថែមថា «លោក Trump ត្រូវការជ័យជម្នះគោលនយោបាយការបរទេស ពោលគឺជាជ័យជម្នះដែលបង្ហាញថា លោកកំពុងស្វែងរកការធានាស្ថិរភាព នៅក្នុងពិភពលោក និងបង្ហាញថា លោកមិនត្រឹមតែរំខានដល់នយោបាយពិភពលោកប៉ុណ្ណោះទេ»។

ចាប់តាំងពីមានកិច្ចប្រជុំរយៈពេលខ្លីចុងក្រោយរបស់ថ្នាក់ដឹកនាំកំពូលទាំង២ នៅឯមូលដ្ឋានទ័ពអាកាសមួយ ក្នុងប្រទេសកូរ៉េខាងត្បូង ជាកន្លែងដែលលោក Trump បានផ្អាកអត្រាពន្ធកម្រិត ៣ខ្ទង់ លើទំនិញរបស់ចិន ហើយលោក Xi បានបញ្ឈប់វិធានការមិនផ្គត់ផ្គង់រ៉ែកម្រទូទាំងពិភពលោក ប្រទេសចិនបានធ្វើឲ្យឧបករណ៍សម្ពាធសេដ្ឋកិច្ចរបស់ខ្លួនដែលផ្តោតលើទីក្រុងវ៉ាស៊ីនតោនកាន់តែមានឥទ្ធិពល៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm