អង្គការសហប្រជាជាតិនៅថ្ងៃអង្គារ (ទី ១២ ឧសភា)នេះ បានថ្កោលទោសចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់វេសបែង (West Bank)ដែលបានបង្កឲ្យកុមារស្លាប់យ៉ាងច្រើន ដោយមានកុមារប៉ាឡេស្ទីនចំនួន ៧០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីដើមឆ្នាំ ២០២៥។

អ្នកនាំពាក្យទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ លោក James Elder បានប្រាប់អ្នកយកព័ត៌មានថា៖«កុមារកំពុងរងទុក្ខវេទនាដែលមិនអាចទ្រាំទ្របានចំពោះប្រតិបត្តិការយោធា និងការវាយប្រហារកាន់តែខ្លាំងឡើង នៅទូទាំងតំបន់វេសបែង រួមទាំងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត» ដោយចង្អុលបង្ហាញថា «ចន្លោះខែមករា ឆ្នាំ ២០២៥ និងថ្ងៃអង្គារនេះ យ៉ាងហោចណាស់កុមារប៉ាឡេស្ទីនម្នាក់ ត្រូវបានសម្លាប់ជាមធ្យម រៀងរាល់សប្តាហ៍» នៅទីនោះ៕
