តុលាការសាធារណៈបារ៉ែននៅថ្ងៃអង្គារនេះ បានកាត់ទោសជនជាប់ចោទចំនួន ១០នាក់ ឲ្យជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ បន្ទាប់ពីពួកគេត្រូវបានផ្តន្ទាទោសពីបទគាំទ្រការវាយប្រហាររបស់អ៊ីរ៉ង់ប្រឆាំងនឹងព្រះរាជាណាចក្រនេះ។
តុលាការបានកាត់ទោសអ្នកទាំង ១០នាក់ ពីបទ «ជួយនិងគាំទ្រការវាយប្រហារភេរវកម្មរបស់អ៊ីរ៉ង់លើព្រះរាជាណាចក្រនេះ ការទទួលបាននិងផ្សព្វផ្សាយទិន្នន័យសំខាន់ៗហាមឃាត់ និងការថតរូបទីតាំងហាមឃាត់»។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារ៉ែនរបស់រដ្ឋ។
ជនជាប់ចោទបានទទួលទោសជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និងខ្លះទៀតត្រូវពិន័យជាប្រាក់ចំនួន ៥.៣០០ ដុល្លារ (២.០០០ ឌីណាបារ៉ែន)។
តុលាការក៏បានបញ្ជាឲ្យនិរទេសជនជាប់ចោទចំនួន បីនាក់ ចេញពីប្រទេសនេះជាអចិន្ត្រៃយ៍ បន្ទាប់ពីបានអនុវត្តទោសរួច៕

