ថ្លៃដឹកជញ្ជូនគំរាមកំហែងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករហ្ស៊ីមបាបវ៉េ ខណៈសង្រ្គាមអ៊ីរ៉ង់

2026/05/13 02:15:01 am        46

នៅក្នុងឃ្លាំងវេចខ្ចប់ផលិតផលស្រស់ដ៏មមាញឹកមួយស្ថិតនៅទីក្រុងភាគខាងជើង Harare របស់ប្រទេសស៊ីមបាបវ៉េ ស្រ្តីប្រហែល ៣០នាក់ កំពុងរៀបចំវេចខ្ចប់សណ្តែកបារាំង ដែលនឹងត្រូវដឹកជញ្ជូនទៅកាន់អឺរ៉ុប ។

បរិយាកាសនៅក្នុងឃ្លាំងវេចខ្ចប់របស់ក្រុមហ៊ុន Kuminda មានសភាពស្រស់ស្រាយ ប៉ុន្តែក្នុងពេលតែមួយ ពួកគេពុំអាចនិយាយពីការចាប់ផ្តើមរដូវនាំចេញផលិតផលស្រស់បាននោះទេ ក្រោយថ្លៃដឹកជញ្ជូនហក់ឡើងខ្ពស់ ដោយសារជម្លោះនៅក្នុងប្រទេសអ៊ីរ៉ង់ ។

ជម្លោះបានផ្ទុះឡើង ស្របពេលដែលក្រុមហ៊ុន Kuminda គឺជាក្រុមហ៊ុនប្រមូលផលិតផលពីគ្រួសារខ្នាតតូចប្រហែល ៥ពាន់គ្រួសារ ដែលភាគច្រើនជាស្រ្តីកសិករ ត្រៀមខ្លួនដឹកជញ្ជូនសណ្តែកបារាំងលើកដំបូងរបស់ខ្លួនទៅកាន់អឺរ៉ុប ។

ក្រុមហ៊ុន Kuminda នឹងត្រូវចំណាយប្រាក់ ៣,៨០ដុល្លារ ក្នុងសណ្តែក ១គ.ក ដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ក្នុងឆ្នាំនេះ ពោលគឺហក់ឡើងពីតម្លៃ ២-២,២០ដុល្លារ ក្នុង ១គ.ក កាលពីឆ្នាំមុន ។

លោក Clarence Mwale គឺជាប្រធានប្រតិបត្តិក្រុមហ៊ុន Kuminda និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ដើម្បីនាំផលិតទៅដល់ទីក្រុងឡុងដ្រ៍ របស់ចក្រភពអង់គ្លេស និងទីក្រុង Amsterdam របស់ហូឡង់ គឺត្រូវការចំណាយច្រើនជាងមុនក្នុងឆ្នាំនេះ ។ នេះគឺដោយសារតែតម្លៃប្រេងហក់ឡើងខ្ពស់ ហើយជម្រើសមានដែនកំណត់ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ដោយសារតែជម្លោះ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        17
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        36
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm