ប្រាសាទ Ur ដែលជាតំបន់ប្រាសាទបុរាណ Sumerian ត្រូវបានចុះបញ្ជីជាសម្បតិ្តបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ស្ថិតក្នុងខេត្ត Dhi Qar របស់អ៊ីរ៉ាក់ កំពុងស្ថិតក្នុងដំណើរការស្តាឡើងវិញ ស្របពេលដែលប្រាសាទមានអាយុកាលរាប់ពាន់ឆ្នាំមួយនេះ ប្រឈមនឹងការបាត់ខ្លួន ដោយសារសំណឹងបរិយាកាសដ៏អាក្រក់ ពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ ។
លោក Karrar Jamal Abed គឺជាបុរាណវិទូមួយរូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អគារបុរាណនៅក្នុងទីក្រុងបុរាណ Ur ស្ថិតក្នុងគ្រាអាសន្ន ។
លោកបន្តថា ដោយសារស្ថានភាពអាកាសធាតុអាក្រក់ ដូចជាខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង លើអគារប្រសាទបុរាណ វាត្រូវការការថែទាំ ស្របពេលដែលវាប្រឈមនឹងការបាក់ស្រុត ដោយសារសំណឹកបរិយាកាស ។
រដ្ឋាភិបាលអ៊ីរ៉ាក់និយាយថា ថវិកាប្រហែលជាង ៣៨១.៧០០ដុល្លារ ត្រូវបានផ្តល់ជូនសម្រាប់ដំណាក់កាលដំបូងនៃយុទ្ធនាការសង្រ្គោះតំបន់បេតិកភណ្ឌមួយនេះ ។
លោក Kadhim Hassoun Honeihin គឺជាសមាជិកមួយរូបរបស់គណៈកម្មាធិការស្តាប្រាសាទ Ur និងជាអ្នកជំនាញបុរាណវិទ្យា និយាយថា ការងារស្តាប្រាសាទឡើងវិញនេះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅខែកក្កដា ឆ្នាំនេះ ៕