លោក Thiago Avila គឺជាសកម្មជនកងនាវាដឹកជំនួយប្រេស៊ីល បានវិលត្រឡប់ទៅកាន់ទីក្រុង Sao Paulo វិញ បន្ទាប់ពីការឃុំខ្លួន និងការនិរទេសចេញពីអ៊ីស្រាអែល ជាទីដែលលោកបានចោទប្រកាន់ថា លោកត្រូវបានគេធ្វើទារុណកម្ម និងមើលឃើញការបំពានលើអ្នកទោសប៉ាឡេស្ទីន អំឡុងការជាប់ឃុំខ្លួនរយៈពេល ១០ថ្ងៃរបស់លោក ។
លោក Avila និងគូកនជនជាតិអេស្ប៉ាញម្នាក់ទៀត គឺលោក Abu Keshek បានរួមចំណែកនៅក្នុងកងនាវាដឹកជំនួយ Global Sumud ទី ២ ធ្វើដំណើរចេញពីប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី ១២ ខែមេសា ដើម្បីព្យាយាមបំបែកការបិទច្រករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា តាមរយៈការចែកចាយជំនួយ ។
បុរសទាំង ២នាក់ ត្រូវបានចាប់ខ្លួន និងនាំទៅកាន់ប្រទេសអ៊ីស្រាអែល ក្រោយកងកម្លាំងអ៊ីស្រាអែលឃាត់ទុកនាវារបស់ពួកគេ ខណៈសកម្មជនគាំទ្រប៉ាឡេស្ទីនជាង ១០០នាក់ផ្សេងទៀត ត្រូវបាននាំទៅកាន់កោះ Crete របស់ក្រិក ។
លោក Avila បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិ Sao Paulo-Guarulhos ថា ការវិលត្រឡប់មកវិញរបស់លោក គឺជាការកែម្រូវការបំពានដ៏ធ្ងន់ធ្ងរមួយ ។ លោកត្រូវបានគេចាប់ពង្រាត់ដោយអ៊ីស្រាអែល លោកមិនត្រូវបានគេដាក់ពន្ធនាគារនោះទេ ៕