ក្រសួងមុខងាររៀបចំវគ្គបណ្តុះបណ្តាលមន្រ្តីពាក់ព័ន្ធនឹងការពង្រឹងគុណភាព នៃការផ្តល់​សេវា​សាធារណៈ​ពាក់ព័ន្ធ​នឹង​សេវា​រដ្ឋបាលជូនប្រជាពលរដ្ឋ

2026/05/13 05:04:00 pm        105

ក្នុង​នាមជាអ្នកដឹកនាំយន្តការតាមដានការអនុវត្តការធ្វើអង្កេតការយល់ឃើញរបស់ប្រជាពលរដ្ឋ លើ​ប្រសិទ្ធភាព និងគុណភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​ពាក់ព័ន្ធ​នឹង​សេវា​រដ្ឋបាល​ជូន​ប្រជា​ពលរដ្ឋ​ ក្រសួងមុខងារសាធារណៈ ឆាប់ៗខាងមុខនេះ នឹងចុះប្រតិបត្តិការ​ធ្វើ​អង្កេត​ជាក់​ស្តែង​នៅ​គោល​ដៅរា​ជធានី-ខេត្តចំនួន៨។ ទន្ទឹមនេះ ដើម្បីធានាដល់ប្រសិទ្ធភាព និងភាពរលូន​នៃ​ដំណើរ​ការ​ធ្វើ​អង្កេត នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ បានរៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេសដែលនឹងត្រូវចុះប្រតិបត្តិការផ្ទាល់ចំនួន ៨០រូប។

វគ្គ​បណ្តុះបណ្តាលនេះ បានផ្តល់នូវការណែនាំតម្រង់ទិសពីទស្សនាទាននៃការផ្តល់សេវារដ្ឋបាល ក្រម​សីលធម៌ វិជ្ជាជីវៈ និងការបំប៉នសមត្ថភាពទៅលើវិធីសាស្រ្តនៃការធ្វើអង្កេត, វិធីសាស្រ្ត​នៃ​ការ​សម្ភាសន៍​ដោយ​ផ្អែកលើកម្រងសំណួរពាក់ព័ន្ធនឹងសេវារដ្ឋបាលទាំង១២ (១.សេវាស្នើសុំកែ​តម្រូវ​ទិន្នន័យ​ ឬមោឃបញ្ជី ឬដកហូតសំបុត្រអត្រានុកូលដ្ឋាន ២.សេវាស្នើសុំលិខិតឆ្លងដែនថ្មី ៣.សេវា​ស្នើ​សុំ​អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរដំបូង ៤.សេវាស្នើសុំ​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ឡើង​វិញ​ដោយ​សារ​អស់​សុពលភាព ឬជិតអស់សុពលភាព ៥.សេវាការប្រឡងយ​ក​បណ្ណ​បើក​បរ​យាន​យន្ត​ប្រភេទ​ គ ឃ និង ង ៦.សេវាចុះបញ្ជីរថយន្ដធុនតូច និងធុនស្រាល ៧.សេវាផ្ទេរកម្ម​សិទ្ធិ​រថយន្ត​ធុន​តូច ​ឬធុនស្រាលក្នុងរាជធានី/ខេត្ត ៨.សេវាត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជា​ប្រភេទ​រថយន្តទេសចរណ៍(រថយន្តគ្រួសារ)ផ្ទុកត្រឹម៤នាក់ ៩.សេវាចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ ឬភោគៈ ឬការចុះបញ្ជីអំពីការផ្ទេរចំណែកកម្មសិទ្ធិអវិភាគ ឬចំណែកភោគៈ ១០.សេវា​ថត​ចម្លង​ភាព​ត្រឹម​ត្រូវ​តាមច្បាប់ដើមសញ្ញាបត្របរិញ្ញាបត្រ ១១.សេវាសេចក្តីចម្លងសំបុត្រកំណើត ឬ​សេចក្តី​ចម្លងសំបុត្របញ្ជាក់កំណើត និង ១២.សេវាធ្វើសំបុត្រកំណើត) និង វិធីសាស្រ្តនៃការប្រើប្រាស់ប្រព័ន្ធ CAPI លើ Tablet និងការអនុវត្តជាក់ស្តែង។

គោលបំណងធំៗចំនួន៣នៃការធ្វើអង្កេតនេះគឺដើម្បី៖ (១).ប្រមូលព័ត៌មាន និងទិន្នន័យពីប្រជាពលរដ្ឋដែលបានប្រើប្រាស់សេវារដ្ឋបាលដែលផ្តល់ដោយក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ (២).កំណត់បន្ទាត់មូលដ្ឋាន(Baseline) និងសូចនាករសមិទ្ធកម្មគន្លឹះ(Key Performance Indicators) សម្រាប់ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ (៣).ប្រើប្រាស់លទ្ធផលអង្កេតជាមូលដ្ឋានក្នុងការពង្រឹងសមត្ថភាព និងកែលម្អគុណភាពនៃការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ។

វគ្គបណ្តុះបណ្តាលព្រឹកនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហាស់ ប៊ុនថ្ថន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ នៅសហសាលសិក្សានៃសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាគ្រូឧទ្ទេស និងមន្រ្តីជាសិក្ខាកាមសរុបចំនួន ១០៥នាក់។ ហើយវគ្គបណ្តុះបណ្តាលនេះដែរនឹងប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ ចាប់ផ្តើមថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm