ប្រមុខការទូតកម្ពុជាសន្ទនាតាមទូរស័ព្ទជាមួយមន្រ្ដីជាន់ខ្ពស់ការបរទេសអាម៉េរិក ដើម្បីពង្រឹង​ទំនាក់​ទំនងទ្វេភាគី និងជំរុញដោះស្រាយដោយសន្តិវិធី​ចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ

2026/05/13 10:27:57 am        188

ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយលោកជំទាវ Allison Hooker អនុ​រដ្ឋលេខាធិការនៃក្រសួងការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការនយោបាយ ដើម្បី​ពិភាក្សា​ស្វែង​រក​មធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិកបន្ថែមទៀត និងកិច្ចខិតខំ​ប្រឹង​ប្រែង​ក្នុង​ការធានាឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។

ភាគី​ទាំងពីរបានស្វាគមន៍ ចំពោះការបន្តសន្ទុះជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី ហើយ​បាន​អះអាង​ការប្តេជ្ញាចិត្តសាជាថ្មី ក្នុងការពង្រឹង​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​ដែលមានផល​ប្រយោជន៍​ទៅ​វិញទៅមក រួមមាន វិស័យការពារជាតិ សន្តិសុខ និងកិច្ចខំប្រឹងប្រែងប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន។ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសហរដ្ឋ​អាម៉េរិក​ចំពោះ​ការ​គាំទ្រ​លើ​ដំណើរការសន្តិភាពរវាងកម្ពុជា-ថៃ និងបានបញ្ជាក់នូវការប្តេជ្ញាចិត្ត​ឡើងវិញ​របស់​កម្ពុជា​ក្នុង​ការអនុវត្តបទឈប់បាញ់ពេញលេញកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តី​ថ្លែង​ការណ៍​រួមទីក្រុងគូឡាឡាំពួដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តី​ប្រកាស​រួម​នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែល​បាន​ប្រព្រឹត្ត​ទៅកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់​បន្ថែម​អំពី​សារៈសំខាន់នៃការដោះស្រាយជម្លោះតាមរយៈមធ្យោបាយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕

អត្ថបទដែលទាក់ទង

សមត្ថកិច្ចចុះត្រួតពិនិត្យរដ្ឋបាលជនបរទេសនៅក្នុងបុរីពិភពថ្មីកួរស្រូវ២-៣ រកឃើញជនបរទេសស្នាក់នៅខុសច្បាប់ចំនួន ៧៥នាក់
2026/05/13 12:37:23 pm        1
អតីត​ប្រមុខការពារជាតិកម្ពុជា គាំទ្រពេញទំហឹងចំពោះយន្តការរាជរដ្ឋាភិបាលទៅកាន់UNCLOS
2026/05/13 12:18:03 pm        1
សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងវៀតណាម សម្រេចឱ្យបានទំហំពាណិជ្ជកម្មដល់ ២០ពាន់លានដុល្លារនាពេលខាងមុខ
2026/05/13 12:15:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សមត្ថកិច្ចចុះត្រួតពិនិត្យរដ្ឋបាលជនបរទេសនៅក្នុងបុរីពិភពថ្មីកួរស្រូវ២-៣ រកឃើញជនបរទេសស្នាក់នៅខុសច្បាប់ចំនួន ៧៥នាក់

2026/05/13 12:37:23 pm
​បណ្ដាក្លិបនៅកម្ពុជា រួមគ្នាផ្ញើសារជូនព្រះខ័នរាជ ឲ្យជោគជ័យក្នុងវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League យប់នេះ
2026/05/13 12:35:09 pm
​ការបិទផ្លូវ និងការតវ៉ានៅទូទាំងប្រទេសបូលីវី ធ្វើឱ្យអ្នកដំណើរជាប់គាំង និងទីផ្សារខ្វះទំនិញ
2026/05/13 12:28:12 pm
​គ្រាប់បាល់ចូលទីខ្លួនឯងធ្វើឱ្យ Al-Nassr ពន្យារពេលគ្រងជើងឯកលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត
2026/05/13 12:27:34 pm
​អ៊ីរ៉ង់កំណត់បុរេលក្ខខណ្ឌ៥ចំណុចសម្រាប់ការចរចាឡើងវិញជាមួយ​អាមេរិក ដោយបដិសេធសម្បទាននុយក្លេអ៊ែរ​
2026/05/13 12:26:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/11 04:50:36 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/06 11:58:10 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/09 12:23:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/12 01:41:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am