កំពង់ផែស្វយ័តភ្នំពេញ គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនិងផែស្ងួត លើកកម្ពស់ដល់វិស័យពាក់ព័ន្ធ

2026/05/13 10:41:33 am        133

កំពង់ផែស្វយ័តភ្នំពេញ គ្រោងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការអភិវឌ្ឍកំពង់ផែស្ងួត ដើម្បីរួមចំណែកលើកកម្ពស់វិស័យ ដឹកជញ្ជូនពហុមធ្យោបាយក្នុងស្រុក ផ្តល់ប្រយោជន៍ដល់វិនិយោគិន និងជួយជំរុញដល់ការនាំចេញ គាំទ្រដល់កំណើនសេដ្ឋកិច្ចក្នុង ស្រុក។

លោកស្រី ហ៊ឺ ផានិន អគ្គនាយករងអាជីវកម្ម និងប្រតិបត្តិការផែ នៃកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) បានធ្វើបទបង្ហាញ របាយកាណ៍ស្តីពីលទ្ធផលការប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ នៃកំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះថា សម្រាប់ការអនុវត្តលទ្ធផលឆ្នាំកន្លងមក និងសម្រាប់ឆ្នាំបន្តបន្ទាប់ កំពង់ផែស្វយ័តភ្នំពេញបានបន្តនូវ ការប្តេជ្ញាចិត្តខិតខំប្រឹងប្រែង ដោយប្រកាន់ខ្ជាប់នូវភាពបុរេសកម្ម ដើម្បីជំរុញអភិវឌ្ឍន៍កំពង់ផែឱ្យមានការរីកចម្រើន ក្នុងគោល បំណងចូលរួមលើកកម្ពស់ប្រតិបត្តិការដឹកញ្ជូន អាជីវកម្ម និងសេដ្ឋកិច្ច។

លោកស្រី បន្តថា ជុំវិញការអភិវឌ្ឍនេះ កំពង់ផែស្វយ័តភ្នំពេញបាននិងបន្តនៅក្នុងបេសកម្មរបស់ខ្លួន ជំរុញកើតឡើងជាបន្ត បន្ទាប់ ឆ្លើយតបទៅនិងតម្រូវការរីកចម្រើន ក្នុងនោះជាផែនការ, កំពង់ផែស្វយ័តភ្នំពេញនិងអភិវឌ្ឍកំពង់ផែស្ងួត ក្នុងគោលដៅពង្រីក សេវាកម្មបន្ថែម និងចូលរួមចំណែកលើកកម្ពស់វិស័យដឹកជញ្ជូនពហុមធ្យោបាយក្នុងស្រុក ក៏ដូចជាជំរុញសេវាកម្មរបស់កំពង់ផែ ស្វយ័តភ្នំពេញកាន់តែជិតស្និតជាមួយអតិថិជន។ គម្រោងអភិវឌ្ឍន៍ផែស្ងួតនេះមានចំនួន​ពីរទីតាំងរួមមាន៖ កំពង់ផែស្ងួតស្ថិតនៅក្នុង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ និងនៅក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ចំណែកគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តភ្នំពេញ គ្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសស្ថិតនៅជិតផ្លូវ ក្រវ៉ាត់ក្រុងទី៣ ដើម្បីផ្តល់អត្ថប្រយោជន៍ជូនវិនិយោគិន នៅក្នុងប្រតិបត្តិការអាជីវកម្ម ដោយកាត់បន្ថយចំណាយភស្តុភាកម្ម រួម ចំណែកដល់កំណើនសេដ្ឋកិច្ច និងធានាដល់និរន្តរភាពនៃកំណើនកុងតឺន័រដែលឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ។ ជុំវិញគម្រោងនេះ កំពង់ផែស្វយ័តភ្នំពេញបានកំពុងធ្វើការសិក្សាជាមួយដៃគូវិនិយោគ ដើម្បីវាយតម្លៃលើការអនុវត្តគម្រោង ក្រៅពីនេះកំពង់ផែស្វយ័ត ភ្នំពេញបាននិងកំពុងជំរុញអភិវឌ្ឍន៍ចំណតផែកុងតឺន័រ និងចំណតផែរណបផ្សេងៗ ដើម្បីភាពរីកចម្រើនក្នុងស្រុក។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានថ្លែងនូវការសាទរចំពោះកំពង់ ផែស្វយ័តភ្នំពេញ ដែលបានជំរុញពង្រីកខ្លួនជាបន្តបន្ទាប់ ជាពិសេសការពង្រីកផែរណបនៅតាមតំបន់ផ្សេងៗ ដែលនេះជាការជួយ លើកកម្ពស់ដល់កសិករ និងប្រតិបត្តិការអាជីវកម្មក្នុងស្រុក ខណៈការដឹកជញ្ជូនតាមផ្លូវទឹក គឺដឹកជញ្ជូនបានច្រើន និងកាត់បន្ថយ ចំណាយលើ​ភស្តុភាកម្មជាដើម។ ចំណែកគម្រោងបង្កើតផែស្ងួត និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់កំពង់ផែស្វយ័តភ្នំពេញ គឺជា ការចូលរួមចំណែកកាន់តែសំខាន់ថែមទៀត ជំរុញដល់ការនាំចេញរបស់កម្ពុជា និងការចូលរួមនៅក្នុងសេដ្ឋកិច្ចជាតិ៕អត្ថបទ៖ សុន រ៉ាឌី




អត្ថបទដែលទាក់ទង

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
2026/05/13 10:05:27 pm        1
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
2026/05/13 07:50:35 pm        1
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
2026/05/13 05:21:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់

2026/05/13 10:05:27 pm
​[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
2026/05/13 09:05:23 pm
​ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
2026/05/13 09:04:00 pm
​អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
2026/05/13 08:40:19 pm
​វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
2026/05/13 08:37:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/13 08:52:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/13 09:40:12 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/09 12:23:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/12 01:41:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am