បណ្ដាក្លិបនៅកម្ពុជា រួមគ្នាផ្ញើសារជូនព្រះខ័នរាជ ឲ្យជោគជ័យក្នុងវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League យប់នេះ

2026/05/13 07:35:09 pm        327

ក្លិបបាល់ទាត់អាជីពជាច្រើន ក្នុងក្របខ័ណ្ឌលីគកម្ពុជា បានរួមគ្នាផ្ញើសារជូនពរ និងគាំទ្រដល់ក្លិបព្រះខ័នរាជស្វាយរៀង ឲ្យទទួលបានជោគជ័យ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ី (AFC Challenge League) ឆ្នាំ២០២៥/២៦ ទល់នឹងក្រុមម្ចាស់ផ្ទះ Al-Kuwait SC របស់រដ្ឋកូវ៉ែត នៅរាត្រីថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១១:៤៥ នាទីយប់ (ម៉ោងនៅកម្ពុជា) នៅពហុកីឡដ្ឋានជាតិកូវ៉ែត Jaber Al Ahmad International។

ទោះបីជាគូប្រជែងដ៏ស្វិតស្វាញក្នុងលីគ តែបណ្ដាក្លិបក្នុងស្រុក បានបង្ហាញពីសាមគ្គីភាព និងមោទនភាពជាតិ ចំពោះការឈានដល់វគ្គផ្ដាច់ព្រ័ត្រជាថ្មីរបស់ក្លិបព្រះខ័នរាជស្វាយរៀង ហើយសង្ឃឹមថា ពួកគេនឹងខំប្រឹងអស់ពីសមត្ថភាព ដើម្បីកសាងនូវប្រវត្តិសាស្ដ្រ លើកមុខមាត់ និងកេរ្ដិ៍ឈ្មោះព្រះរាជាណាចក្រកម្ពុជា លើឆាកអន្ដរជាតិ តាមរយៈការប្រកួតប្រជែងដ៏អស្ចារ្យក្នុងព្រឹត្តិការណ៍បាល់ទាត់កម្រិតទ្វីបនេះ។

នេះបើតាមសារជូនពរពីបណ្ដាក្លិប ក៏ដូចជាគ្រូបង្វឹក និងកីឡាករ នៃក្លិបបាល់ទាត់បឹងកេត, អង្គរថាយហ្គឺរ, អឹមអូអាយ កំពង់ដេវ៉ា, វិសាខា, សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងក្លិបបាល់ទាត់ឡាយអ៊ិនឃីងខេត្តសៀមរាប ជាដើម។

ទន្ទឹមជាមួយការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះដែរ ក៏នឹងមានការរៀបចំការផ្សាយបន្ដផ្ទាល់លើផ្ទាំង LED ធំៗ នៅរាជធានីភ្នំពេញ និងបណ្ដាខេត្ដមួយចំនួន ដើម្បីសម្រួលដល់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ជាតិ បានទស្សនាជុំគ្នា ក្នុងន័យផ្ដល់នូវការគាំទ្រ និងលើកទឹកចិត្តដល់ក្លិបតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង នារាត្រីនេះផងដែរ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        376
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        464

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm