
ភ្នំពេញ៖ក្រៅពីសារសរសេរថា រីករាយបុណ្យចូលឆ្នាំខ្មែរ ! ហ្វេសប៊ុករបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ក៏បានផ្សព្វផ្សាយឱ្យចូលរួមទស្សនាឯកអគ្គរាជទូត Kang និងមិត្តរបស់យើងគឺ Dj NanaTips ច្រៀងបទចម្រៀ ងខ្មែរ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ។ ឯកអគ្គរាជទូត Kang បានហាត់សមភាសាខ្មែររបស់គាត់។ ហ្វេសប៊ុករបស់ស្ថានទូតក៏បានស្នើឱ្យជួយប្រាប់ផងដែរថា គាត់ច្រៀងបានយ៉ាងណាដែរ !
ស្ថានទូតអូស្ត្រាលីក៏បានប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ និងចម្រើនរុង រឿង ពីក្រុមគ្រួសារស្ថានទូតអូស្ត្រាលី ទៅកាន់ក្រុមគ្រួសារអ្នកទាំងអស់គ្នា។ រីករាយបុណ្យចូលឆ្នាំខ្មែរ !
ដោយ៖ គង់ ឌិន