លោក Trump និងលោក Hegseth ព្រមានថា អាមេរិកអាចនឹងចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ឡើងវិញ

2026/05/13 10:12:06 pm        67

ប្រធានាធិបតីអាមេរិក លោក Donald Trump និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth កាលពីថ្ងៃអង្គារ (ទី១២ ខែឧសភា ឆ្នាំ២០២៦) បានព្រមានថា សហរដ្ឋអាមេរិកអាចបញ្ចប់បទឈប់បាញ់អាយុកាល ១ខែ ហើយចាប់ផ្ដើមការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់ឡើងវិញ ដោយការលើកឡើងនេះ កើតមានមួយថ្ងៃបន្ទាប់ពីលោក Trump បានបដិសេធការស្នើចុងក្រោយរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម ដោយចាត់ទុកថា ជា «សំណើឥតមានប្រយោជន៍»។

នៅទីក្រុងវ៉ាស៊ីនតោន ខណៈពេលដែលលោកកំពុងរៀបចំធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង សម្រាប់ជំនួបកំពូលជាមួយមេដឹកនាំកំពូលរបស់ប្រទេសចិន គឺលោក ស៊ី ជីនពីង (Xi Jinping) លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងនឹងធ្វើកិច្ចព្រមព្រៀង ឬបើមិនដូច្នោះទេ ពួកគេនឹងត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ មិនថា តាមមធ្យោបាយអ្វីនោះទេ យើងនឹងទទួលបានជោគជ័យ»។

ចំណែកលោក Hegseth បានប្រាប់សវនាការរបស់សភាថា៖ «យើងមានផែនការបង្កើនកម្រិតវាយប្រហារ ប្រសិនបើចាំបាច់។ យើងមានផែនការដកថយ ប្រសិនបើចាំបាច់។ យើងមានផែនការចល័តធនធានយោធារបស់យើង»។ យ៉ាងណាក្ដី លោកបានបដិសេធមិនផ្តល់ព័ត៌មានលម្អិត ដោយបញ្ជាក់ថា វាគឺជាការមិនសមរម្យឡើយ ក្នុងការនិយាយនៅក្នុងសវនាការដែលមិនមានភាពឯកជនបែបនេះ។

ការទាមទាររបស់អ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម រួមមានការសងសំណងសង្គ្រាមពីសហរដ្ឋអាមេរិក ការទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីរ៉ង់ លើច្រកសមុទ្រ Hormuz និងការបញ្ចប់ទណ្ឌកម្មដោយអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃទី១១ ខែឧសភា៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm