អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ លោកស្រី Fatemeh Mohajerani បាននិយាយពីថ្ងៃអង្គារថា ខណៈពេលដែលអ៊ីរ៉ង់រក្សាស្ថានភាពត្រៀមខ្លួនយោធា ការផ្តោតសំខាន់របស់ខ្លួន នៅតែលើការសម្រេចបាននូវសន្តិភាពយូរអង្វែង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោកស្រី Mohajerani បាននិយាយថា អ៊ីរ៉ង់បានប្រយុទ្ធប្រឆាំងនឹងមហាអំណាចយោធា «ធំបំផុត» របស់ពិភពលោក អំឡុងពេលសង្គ្រាម ៤០ថ្ងៃ។
លោកស្រីបានបញ្ជាក់ថា៖«យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការ ហើយកំពុងរង់ចាំការកំណត់បរិយាកាសនៃការចរចា...ការផ្តោតសំខាន់របស់យើង គឺទៅលើសន្តិភាពយូរអង្វែង»។
លោកស្រី Mohajerani បានកត់សម្គាល់ថា អ៊ីរ៉ង់នឹងបន្តបញ្ហាការទូត ដោយផ្អែកលើគោលការណ៍បីយ៉ាងគឺ សេចក្តីថ្លៃថ្នូរ គតិបណ្ឌិត និងលទ្ធផលជាក់ស្តែង។

កាលពីថ្ងៃអាទិត្យ អ៊ីរ៉ង់បានផ្ញើការឆ្លើយតបរបស់ខ្លួនចំពោះអត្ថបទចុងក្រោយបំផុតដែលសហរដ្ឋអាមេរិក បានស្នើឡើងសម្រាប់ការបញ្ចប់សង្គ្រាមទៅកាន់អ្នកសម្របសម្រួលប៉ាគីស្ថាន។
បន្ទាប់មក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធការឆ្លើយតបរបស់អ៊ីរ៉ង់ ដោយព្រមានថា បទឈប់បាញ់ គឺ «ពិតជាផុយស្រួយ និងជិតដួលរលំ»៕