ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសទួរគី មិនមានបញ្ហាជាមួយផលិតកម្មកសិកម្ម និងសន្តិសុខផ្គត់ផ្គង់ស្បៀងទេ ចំពេលមានជម្លោះក្នុងតំបន់។

ថ្លែងនៅក្នុងព្រឹត្តិការណ៍ទិវាកសិករពិភពលោក នៅរដ្ឋធានីអង់ការ៉ា លោក អឺដូហ្កាន់ បាននិយាយថា ប្រទេសនេះ នៅតែមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាថា «ជម្លោះដែលកំពុងប៉ះពាល់ដល់អ៊ីរ៉ង់យ៉ាងខ្លាំង» និងប្រទេសឈូងសមុទ្រ មិនមានផលប៉ះពាល់ដល់ផលិតកម្មកសិកម្មរបស់ប្រទេសទួរគីទេ។

លោកបានថ្លែងថា៖«យើងបានធានាជី និងវត្ថុធាតុដើមជីរួចហើយ។ ស្តុកជីរបស់យើង គឺស្ថិតក្នុងកម្រិតគ្រប់គ្រាន់»។
លោកបានបន្ថែមថា ប្រទេសទួរគីបច្ចុប្បន្នមិនប្រឈមនឹងបញ្ហាសន្តិសុខស្បៀងទេ ដោយសារផែនការកសិកម្ម និងគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល៕