នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី

2026/05/13 03:27:12 pm        46

នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញមុខជនសង្ស័យជនជាតិចិនចំនួន៣នាក់ ដែលបានធ្វើសកម្មភាពលួចរថយន្ត និងផ្លាកលេខរថយន្តចំនួន៦ករណីផ្សេងគ្នា ក្នុងនោះលួចរថយន្តបាន៣ករណី និងលួចផ្លាកលេខរថយន្ត៣ករណី ។ការបង្រ្កាបជនសង្ស័យបានសម្រេចនៅពេលនេះ កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានលោកឧត្តមសេនីយ៍ត្រី ប៊ុនសត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងស្រាវជ្រាវបង្រ្កាបជនសង្ស័យទាំង៣នាក់នេះនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវសហពន្ធ័រុស្សីសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

១-ជនសង្ស័យឈ្មោះ FEI YIYUAN ភេទប្រុស អាយុ ១៩៨៤ឆ្នាំជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល អាគារ BAILY2 ផ្លូវសរបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

២-ជនសង្ស័យឈ្មោះ XUE XITAO ភេទប្រុស អាយុ ឆ្នាំ១៩៩២ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅបន្ទប់ជួល អាគារ BALY 2 ផ្លូវស ប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

៣-ជនសង្ស័យឈ្មោះ QIAN XIQIANG ភេទប្រុស អាយុ ឆ្នាំ១៩៩២ ជនជាតិចិន មុខរបរ មិនពិត ប្រាកដ មានទីលំនៅស្នាក់ នៅបន្ទប់ជួល អាគារ BAI LY 2 ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើបានធ្វើសកម្មភាពរួមមាន:១.លួចរថយន្តម៉ាក ALPHARD ពណ៍ខ្មៅ ពាក់ផ្លាកលេខ APO.K66 នៅចំណុច អគារខុនដូ ONE PRAK សង្កាត់ស្រះចក ខណ្ឌដូ ន ពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ខែឧសភាឆ្នាំ២០២៦។២.លួចរថយន្តម៉ាក LEXUS LM350 ពណ៍ខ្មៅ ពាក់ ផ្លាកលេខ H.Z.8998 នៅចំណុច អគារខុនដូONE PRAK សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ខែឧសភា ឆ្នាំ២០២៦។៣.លួចរថយន្តម៉ាក GAC NG8 ពណ៌ស ពាក់ផ្លាកលេខ 2CI-3521 នៅចំណុច បុរីប៉េងហួត គម្រោងអេកូសាន់រ៉ាយ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភំពេញ កាល ពី យប់ថ្ងៃទី៥ខែឧសភាឆ្នាំ២០២៦។ ៤.ស្លួចផ្លាកលេខរថយន្តភ្នំពេញ២M-២១៤៩ នៅចំណុចមុខឃ្លាំងក្នុងបរិវេណបុរីមង្គល់ថ្មី ភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង កាល ពី ថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៦។៥.លួចផ្លាកលេខរថយន្តភ្នំពេញ២W-៤០១៦ នៅចំណុចមុខផ្ទះលេខ៤៩៧ ផ្លូវលំ ភូមិកោះតេជោ២ សង្កាត់គគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីយប់ថ្ងៃទី៦ខែឧសភាឆ្នាំ២០២៦។៦.លួចផ្លាកលេខរថយន្តភ្នំពេញ២CH-៦៣០០ នៅចំណុចភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី៦ខែឧសភាឆ្នាំ២០២៦។

-សម្ភារដកហូតរួមមាន៖

-រថយន្តចំនួន០១គ្រឿង ម៉ាក់PUIR ពណ៍ទឹកមាស ផ្លាកលេខភ្នំពេញ ២BC-៨៥០៨ ឆាំ្ន២០០៩ (ជាមធ្យោបាយធ្វើសកម្មភាព) ឧបករណ៍សម្ភារបម្រើឲ្យអំពើលួចនិងផ្លាកលេខចំនួន ១០ សន្លឹក។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

អត្ថបទដែលទាក់ទង

កម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ដើម្បីការ​អភិវឌ្ឍបៃតង
2026/05/13 04:06:35 pm        1
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី យាងជាព្រះរាជធិបតីពិធីប្រគល់ផ្ទះចំនួន ១០៤ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជននៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
2026/05/13 03:58:23 pm        4
កម្ពុជា-វៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ
2026/05/13 03:41:48 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ដើម្បីការ​អភិវឌ្ឍបៃតង

2026/05/13 04:06:35 pm
​ចិនជំរុញឲ្យប៉ាគីស្ថានបង្កើនកិច្ចប្រឹងប្រែងសម្របសម្រួល នៅតំបន់មជ្ឈិមបូព៌ា
2026/05/13 04:01:02 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី យាងជាព្រះរាជធិបតីពិធីប្រគល់ផ្ទះចំនួន ១០៤ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជននៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
2026/05/13 03:58:23 pm
​ក្រសួងការបរទេស៖ ចិន និងអាមេរិក ព្រមព្រៀងជំទាស់នឹងការយកថ្លៃសេវា នៅច្រកសមុទ្រ Hormuz
2026/05/13 03:54:40 pm
​រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត និងអង់គ្លេសពិភាក្សាអំពីកិច្ចប្រឹងប្រែង ដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ
2026/05/13 03:48:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/13 08:52:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/06 11:58:10 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/09 12:23:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/12 01:41:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am