ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៊ី លោក Zhang Hanhui បានប្រាប់សារព័ត៌មាន TASS ថា ចិនជឿថាគ្មានអ្នកឈ្នះក្នុងជម្លោះជុំវិញអ៊ីរ៉ង់ទេ។
លោកបានកត់សម្គាល់ថា ប្រទេសចិន និងប៉ាគីស្ថានបានស្នើរួមគ្នានូវគំនិតផ្តួចផ្តើម ៥ចំណុច រួមទាំងការបញ្ឈប់សកម្មភាពយោធាជាបន្ទាន់ ការជំរុញការចរចាសន្តិភាព ការធានាសុវត្ថិភាពជនស៊ីវិល និងការដឹកជញ្ជូន និងការបញ្ជាក់ជាថ្មីនូវតួនាទីចម្បងរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ។

អ្នកការទូតរូបនេះ បាននិយាយថា៖«សំណើទាំងនេះ បានផ្តល់កម្លាំងចលករយ៉ាងសំខាន់ដល់ដំណើរការបទឈប់បាញ់ និងការបញ្ឈប់អរិភាព។ ពុំមានអ្នកឈ្នះក្នុងជម្លោះជុំវិញអ៊ីរ៉ង់នោះទេ»។
លោក Zhang ក៏បានរំលឹកផងដែរថា មេដឹកនាំចិន លោក ស៊ី ជីងពីង(Xi Jinping) នាពេលថ្មីៗនេះ បានបង្កើតគោលការណ៍ចំនួន ៤ សម្រាប់សន្តិភាពមជ្ឈិមបូព៌ា៖ ទំនា់ទំនងសន្តិហវិជ្ជមាន ការគោរពអធិបតេយ្យភាពរបស់រដ្ឋ ការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងការធានាការអភិវឌ្ឍ និងសន្តិសុខក្នុង តំបន់។ លោកឯកអគ្គរដ្ឋទូត បានបន្ថែមថា៖«គោលការណ៍ទាំងនេះ គឺជាចក្ខុវិស័យរបស់ប្រទេសចិន សម្រាប់មធ្យោបាយចាកចេញពីវិបត្តិបច្ចុប្បន្ននេះ»៕
