លោក Trump ធ្វើដំណើរទៅចិនជាមួយនាយកប្រតិបត្តិធំៗ រួមមានទាំងលោក Musk ផងដែរ

2026/05/13 11:16:58 pm        49

លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla គឺជាម្នាក់ ក្នុងចំណោមនាយកប្រតិបត្តិអាជីវកម្មជាច្រើននាក់ ដែលធ្វើដំណើរទៅកាន់ប្រទេសចិនជាមួយលោកប្រធានាធិបតី Donald Trump តាមយន្តហោះ Air Force One ខណៈដែលមេដឹកនាំអាមេរិករូបនេះ ទៅកាន់ទីក្រុងប៉េកាំង សម្រាប់ជំនួបកំពូលជាមួយសមភាគីចិនរបស់លោក គឺលោក ស៊ី ជីនពីង (Xi Jinping)។

បើយោងតាមរបាយការណ៍របស់សេតវិមាន បានឲ្យដឹងថា ពិធីករទូរទស្សន៍ Fox News លោក Sean Hannity ក៏មានវត្តមាននៅលើយន្តហោះនេះផងដែរ ខណៈដែលនាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang ដែលមិនមានឈ្មោះក្នុងបញ្ជីភ្ញៀវដំបូង បានឡើងយន្តហោះនៅនាទីចុងក្រោយ ក្នុងអំឡុងពេលឈប់ចាក់ប្រេងនៅទីក្រុង Anchorage រដ្ឋ Alaska។ តាមរយៈការបង្ហោះលើបណ្ដាញសង្គម Truth Social លោក Trump ក៏បានបញ្ជាក់ផងដែរថា លោក Huang កំពុងនៅលើយន្តហោះ Air Force One។

ប្រធានាធិបតីអាមេរិករូបនេះ ក៏បានបង្ហាញឈ្មោះនាយកប្រតិបត្តិមួយចំនួនទៀត ដែលចូលរួមជាមួយលោកក្នុងដំណើរទស្សនកិច្ចផ្លូវការនេះផងដែរ រួមមានលោក Tim Cook របស់ក្រុមហ៊ុន Apple លោក Larry Fink របស់ក្រុមហ៊ុន BlackRock លោក Stephen Schwarzman របស់ក្រុមហ៊ុន Blackstone លោក Kelly Ortberg របស់ក្រុមហ៊ុន Boeing លោក Brian Sikes របស់ក្រុមហ៊ុន Cargill លោកស្រី Jane Fraser របស់ក្រុមហ៊ុន Citigroup លោក Larry Culp របស់ក្រុមហ៊ុន GE Aerospace លោក David Solomon របស់ក្រុមហ៊ុន Goldman Sachs លោក Sanjay Mehrotra របស់ក្រុមហ៊ុន Micron និងលោក Cristiano Amon របស់ក្រុមហ៊ុន Qualcomm។

គួរបញ្ជាក់ថា ទស្សនកិច្ច ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសចិន គិតចាប់តាំងពីឆ្នាំ២០១៧ ហើយដើមឡើយត្រូវបានគ្រោងទុក នៅខែមេសា មុនពេលត្រូវបានពន្យារពេលដោយសារតែសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am       
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm