ប្រមុខ​អង្គការសុខភាពពិភពលោកប្រាប់ប្រទេសនានាឱ្យត្រៀមទប់ទល់​ករណីឆ្លងវីរុស​ hanta បន្ថែមទៀត​

2026/05/13 11:32:46 pm        64

ប្រមុខ​​អង្គការសុខភាពពិភពលោកបានប្រាប់ប្រទេសនានាឱ្យត្រៀមខ្លួនទប់ទល់​​ករណីឆ្លងវីរុស​ hanta បន្ថែមទៀត ខណៈក្រុម​​អាជ្ញាធរនៅទីក្រុងប៉ារីសបាននិយាយថា ស្ត្រីជនជាតិបារាំងម្នាក់ដែលបានឆ្លងវីរុស​នៅលើនាវាទេសចរណ៍​​ MV Hondius មានទម្រង់ធ្ងន់ធ្ងរបំផុតនៃជំងឺនេះ ហើយត្រូវបានដាក់ឱ្យប្រើម៉ាស៊ីនជំនួយដង្ហើម។​

លោក Tedros Adhanom Ghebreyesus បានថ្លែងអំណរគុណដល់ប្រទេសអេស្ប៉ាញចំពោះ "ការអាណិតអាសូរ និងសាមគ្គីភាព" ដែលខ្លួនបានបង្ហាញ ​ដោយការទទួលយកនាវាទេសចរណ៍​រងគ្រោះ និងបានជំរុញឱ្យអាជ្ញាធរអនុវត្តតាមដំបូន្មាន និងអនុសាសន៍របស់អង្គការសុខភាពពិភពលោក ដែលរួមមានការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ៤២ ថ្ងៃ និងការត្រួតពិនិត្យជាប្រចាំលើអ្នកប៉ះពាល់ដែលមានហានិភ័យខ្ពស់។​​​

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងម៉ាឌ្រីដកាលពីថ្ងៃអង្គារ​ថា នៅពេលនេះ មិនមានសញ្ញាណាមួយបង្ហាញថាពួកលោក​ កំពុងមើល​ឃើញការចាប់ផ្តើមនៃការផ្ទុះឡើងកាន់តែធំនោះទេ ប៉ុន្តែជាការពិតណាស់ ស្ថានភាពអាចផ្លាស់ប្តូរ ហើយដោយសាររយៈពេលកកើត​​យូរនៃវីរុស​ វាអាចទៅរួចដែលពួកលោក​​អាចមើលឃើញករណីជាច្រើនទៀតនៅក្នុងសប្តាហ៍ខាងមុខនេះ។

នាវាកម្សាន្ត​​​​ MV Hondius ដែលធ្វើដំណើរពីប្រទេសអាហ្សង់ទីនទៅកាន់ប្រទេស កាបវែរ (Cape Verde)​​​នៅ​​តំបន់​អាហ្វ្រិកខាងលិច​​ បានរកឃើញថាខ្លួនស្ថិតនៅចំកណ្តាលនៃការផ្ទុះឡើងនៃ​​វីរុស​​នេះ ​ បន្ទាប់ពីអ្នកដំណើរបីនាក់ ប្តីប្រពន្ធជនជាតិហូឡង់ និងជនជាតិអាល្លឺម៉ង់ម្នាក់ បានស្លាប់ដោយសារវីរុស​​​នេះ​ ។​​​ទោះបីជាជាធម្មតា ឆ្លង​​រាលដាលតាមរយៈ​​​សត្វកកេរព្រៃ ឬ​​សត្វ​កណ្ដុរក៏ដោយ វីរុស hanta ​ អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ក្នុងករណីកម្រនៃការប៉ះពាល់ជិតស្និទ្ធ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm