រដ្ឋមន្រ្តីរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent និងឧបនាយករដ្ឋមន្រ្តីចិនលោក He Lifeng បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិក្រុង Incheon របស់កូរ៉េខាងត្បូង សម្រាប់កិច្ចប្រជុំពាណិជ្ជកម្ម ដើម្បីដាក់ចេញការងារគ្រឹះ មុនជំនួបកំពូលក្នុងសប្តាហ៍នេះរវាងមេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង ២របស់ពិភពលោកនៅទីក្រុងប៉េកាំង ។

លោក Bessent និងលោក He មាននូវជំនួបដាច់ដោយឡែកពីគ្នាជាមួយប្រធានាធិបតីកូរ៉េខាងជើងលោក Lee Jae Myung នៅឯវិមានប្រធានាធិបតី Blue House នាព្រឹកថ្ងៃពុធនេះ មុនពេលវិលត្រឡប់ទៅកាន់អាកាសយានដ្ឋានIncheoវិញ សម្រាប់កិច្ចប្រជុំរបស់ពួកគេ ។
កិច្ចពិភាក្សានេះ ត្រូវបានគេរំពឹងថា នឹងគ្រប់ដណ្តប់លើបញ្ហាជាច្រើន ដើម្បីរៀបចំជំនួបកំពូលរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping នៅទីក្រុងប៉េកាំង ដែលបានកំណត់ធ្វើឡើងចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ ក្នុងសប្តាហ៍នេះ ។
អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនលោក Li Chenggang ដែលជាអ្នកចរចាពាណិជ្ជកម្មឈានមុខគេមួយរូបរបស់ចិន និងអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុចិនលោក Liao Min ស្ថិតនៅក្នុងចំណោមក្រុមមន្រ្តីដែលបានអមដំណើរលោក He ៕

