
អន្ដរជាតិ: អភិបាលក្រុងខាគីវ (Kharkiv) លោក អ៊ីហ័រ តេរ៉េខូវ( Ihor Terekhov) បាននិយាយក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ថា ការវាយប្រហារដោយគ្រាប់បែក នៅតែបន្តពីសំណាក់យោធារុស្ស៊ីទៅលើអគារលំនៅឋានអ្នកស្រុក ក្នុងទីក្រុង ខាគីវ ។
អគារផ្ទះល្វែង សរុបចំនួន ១.៦១៧ ខ្នង ត្រូវបានបំផ្លាញ ចាប់តាំងពីសង្រ្គាមចាប់ផ្ដើមផ្ទុះកាលពីថ្ងៃទី២៤កុម្ភៈ។ អភិបាលក្រុងរូបនេះបន្ថែមទៀតថា ការទម្លាក់គ្រាប់បែកនៅតែបន្តកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ៕