យោងតាមការអះអាងរបស់ក្រសួងហិរញ្ញវត្ថុគុយបា បានឲ្យដឹងថា គុយបានឹងណែនាំតម្លៃប្រេងថ្មីអថេ នៅតាមស្ថានីយប្រេង ចាប់ពីថ្ងៃសុក្រសប្តាហ៍នេះតទៅ ។
រដ្ឋាភិបាលគុយបា និយាយថា តម្លៃថ្មីនេះ នឹងឆ្លុះបញ្ចាំងពីតម្លៃពិតប្រាកដនៃឧស្ម័ន និងប្រេងម៉ាស៊ូតដែលបាននាំចូល ស្របពេលមានការបិទប្រេងកំពុងបន្តរបស់សហរដ្ឋអាមេរិក ។
ក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ ប្រេងស្ទើរតែលែងមានទៅហើយនៅតាមស្ថានីយប្រេងគ្រប់គ្រងដោយរដ្ឋនៅក្នុងរដ្ឋធានីឡាហាវ៉ាន់ ។
ការបិទការនាំចូលរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យមានការរឹតត្បិតយ៉ាងធ្ងន់ធ្ងរ បង្ខំឲ្យមានការបែងចែកប្រេងដ៏តឹងរឹងបំផុតនៅទូទាំងប្រទេសគុយបា ។
កង្វះខាតនេះដែរ បង្ខំឲ្យពលរដ្ឋគុយបង្ខំចិត្តចតទុកចោលរថយន្តដើរដោយថាមពលឧស្ម័នរបស់ពួកគេ ។
រដ្ឋាភិបាលគុយបានិយាយថា ពួកគេនៅមានមធ្យោបាយមួយចំនួន ក្នុងនាំចូលប្រេង បើទោះបីជាមានវិធានការរបស់សហដ្ឋអាមេរិកក៏ដោយ ។
ទោះបីជាយ៉ាងណាក៏ដោយ តម្លៃប្រេងបច្ចុប្បន្នពឹងផ្អែកម្យ៉ាងទីទៃពីគ្នា លើក្រុមហ៊ុនផ្គត់ផ្គង់ ថ្លៃដឹកជញ្ជូន ការធានារ៉ាប់រង ហានិភ័យ និងតម្លៃទីផ្សារសកល ៕

