អ៊ីស្រាអែលបានបង្កើនការវាយប្រហាររបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា ក្នុងរយៈពេល ៥សប្តាហ៍ ចាប់តាំងពីបញ្ឈប់ការទម្លាក់គ្រាប់បែករួមគ្នាជាមួយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយបង្វែរការបាញ់ប្រហាររបស់ខ្លួនត្រឡប់ទៅលើដែនដីប៉ាឡេស្ទីនដែលរងការបំផ្លិចបំផ្លាញវិញ ជាកន្លែងដែលយោធាជឿថា ក្រុមយុទ្ធជនហាម៉ាស កំពុងរឹតបន្តឹងការគ្រប់គ្រងរបស់ពួកគេ។
យោងតាមក្រសួងសុខាភិបាលហ្កាហ្សា ប្រជាជនប៉ាឡេស្ទីនចំនួន ១២០ នាក់ ក្នុងនោះមានស្ត្រី ៨នាក់ និងកុមារ ១៣ នាក់ ត្រូវបានសម្លាប់ នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ ត្រូវបានផ្អាក នៅថ្ងៃទី ៨ ខែមេសា ច្រើនជាង ២០ ភាគរយ ក្នុងរយៈពេល ៥ សប្តាហ៍មុន នៅពេលដែលអ៊ីស្រាអែល កំពុងធ្វើបេសកកម្មប្រយុទ្ធដោយប្រើយន្តហោះចម្បាំងពីលើអ៊ីរ៉ង់។

ក្រុមឃ្លាំងមើលជម្លោះ ACLED ដែលតាមដានការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា បាននិយាយនៅក្នុងរបាយការណ៍ប្រចាំខែសម្រាប់ខែមេសាថា អ៊ីស្រាអែល បានធ្វើការវាយប្រហារ ៣៥ភាគរយ កាលពីខែមុន ច្រើនជាងក្នុងខែមីនា។
ការកើនឡើងនៃការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា គឺជាសញ្ញាបន្ថែមទៀតនៃវឌ្ឍនភាពជាប់គាំងក្រោមផែនការរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីបញ្ឈប់សង្គ្រាមនៅទីនោះ និងចាប់ផ្តើមការកសាងឡើងវិញ៕
