ហ្គាណានឹងជម្លៀសពលរដ្ឋ ៣០០នាក់ ចេញពីអាហ្វ្រិកខាងត្បូង បន្ទាប់ពីរលកនៃការវាយប្រហារបែបរើសអើងជនបរទេសដែលកំណត់គោលដៅលើជនអន្តោប្រវេសន៍មកពីប្រទេសអាហ្វ្រិកអនុតំបន់សាហារ៉ាផ្សេងទៀត។ នេះបើយោងតាមការបង្ហោះរបស់រដ្ឋមន្ត្រីការបរទេសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X។
រដ្ឋមន្ត្រីការបរទេសលោក Samuel Okudzeto Ablakwa បាននិយាយថា ពលរដ្ឋទាំងនោះ បានចុះឈ្មោះសុំជំនួយជាមួយឧត្តមស្នងការហ្គាណា។
ជនជាតិអាហ្វ្រិកខាងត្បូងមួយចំនួនកំពុងតវ៉ាប្រឆាំងនឹងអន្តោប្រវេសន៍ខុសច្បាប់ពីប្រទេសអាហ្វ្រិកអនុតំបន់សាហារ៉ាផ្សេងទៀត។
អាជ្ញាធរអាហ្វ្រិកខាងត្បូងបាននិយាយថា អន្តោប្រវេសន៍ខុសច្បាប់ គឺជាបញ្ហាមួយ ខណៈពេលដែលថ្កោលទោសចំពោះអំពើហិង្សា និងសន្យាថា នឹងបង្ក្រាបការវាយប្រហារបែបរើសអើងជនបរទេស នៅក្នុងខែមេសា៕

