ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា អ៊ុយក្រែនបានវាយប្រហារទីតាំងឧស្ម័នជាច្រើនកន្លែង ស្ថិតក្នុងតំបន់ដាច់ស្រយាល Orenburg របស់រុស្ស៊ី ដែលមានចម្ងាយជាង ១.៥០០គ.មពីព្រំដែនអ៊ុយក្រែន ។
លោក Zelenskiy និយាយផងដែរថា ទីក្រុងគីវ កំពុងធ្វើការជាមួយសម្ព័ន្ធមិត្តនៅអឺរ៉ុប ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីការពារប្រឆាំងនឹងមីស៊ីលបាលីស្ទិក ក្នុងនោះប្រទេសចំនួន ១៣ និងក្រុមតំណាងមកពីអង្គការណាតូ បានចូលរួមកិច្ចប្រជុំលើបញ្ហាមួយនេះ កាលពីថ្ងៃអង្គារ ។

លោកនិយាយប្រាប់ពលរដ្ឋអ៊ុយក្រែននៅក្នុងសុន្ទរកថាប្រចាំថ្ងៃថា ទីតាំងឈរជើងបច្ចុប្បន្នរបស់អ៊ុយក្រែន កំពុងនៅជួរមុខ ស្ថិតក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ពួកយើង ហើយលទ្ធផលរួមគ្នារបស់ពួកយើងជាមួយដៃគូរបស់ពួកយើង ស្ថិតក្នុងកម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដូច្នេះហើយ ពួកយើងត្រូវតែរក្សាកម្រិតមួយនេះ ហើយនិងបន្តសម្រេចឲ្យបានលទ្ធផលរបស់ពួកយើង ។
សូមបញ្ជាក់ថា អ៊ុយក្រែនបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ី ដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់ទីក្រុងមូស្គូពីវិស័យថាមពល និងធ្វើឲ្យចុះខ្សោយអំណាចយោធារបស់ពួកគេ ខណៈដែលសង្គ្រាមរយៈពេល៤ ឆ្នាំ នៅតែបន្ត ។
ដោយឡែក ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃពុធនេះថា យានដ្រូនអ៊ុយក្រែនចំនួន ២៨៦ គ្រឿង ត្រូវបានបាញ់ស្ទាក់ពេញមួយយប់ ៕
