ស្នូរកាំភ្លើងជាង ១០គ្រាប់ត្រូវបានឮនៅព្រឹទ្ធសភាហ្វីលីពីន នៅថ្ងៃពុធ ហើយប្រជាជនត្រូវបានប្រាប់ឲ្យរត់គេចខ្លួន។ នេះបើយោងតាមសាក្សីម្នាក់ដែលបាននិយាយប្រាប់សារព័ត៌មាន Reuters។
គេមិនដឹងច្បាស់ថា តើមានអ្វីកើតឡើង ឬអ្នកណាជាអ្នកបាញ់នោះទេ។ អ្នកសារព័ត៌មានរបស់ Reuters បានឃើញទាហានជាង ១០នាក់ បានទៅដល់អគារព្រឹទ្ធសភាមុននេះ ដោយខ្លះមានកាំភ្លើងវាយប្រហារ៕