ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងនាល្ងាចថ្ងៃពុធនេះ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន ។ តាមការអញ្ជើញរបស់ប្រធានាធិបតីចិនលោក Xi Jinping លោក Trump នឹងបំពេញទស្សនកិច្ចនៅចិនចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែឧសភា ។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ទៅកាន់ប្រទេសចិន ក្នុងរយៈពេលជិត ៩ឆ្នាំកន្លងមកនេះ ហើយនិងជាដំណើរទស្សនកិច្ចលើកទី ២របស់លោក Trump ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៧ ៕