ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ទ្រង់ទ្រាយ​ធំ ​មួយប្រ៉ាវ​អភិបាលខេត្ត​កំពត​​​​កោះហៅ ​ឧកញ៉ា សួ ងួន និង​គ្រួសារ​កងទ័ព​មក​ដោះស្រាយ​ដោយ​សន្តិវិធី

2021/04/27 02:59:58 am        2.0 K



កំ​ពត ៖ កាលពី​ថ្ងៃទី​១៤ និង​១៥ ខែមីនា ​កន្លង​ទៅ​ថ្មីៗ​នេះ មានការ​ប៉ះទង្គិច​គ្នា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ មួយ​ប្រ៉ា​វ រវៀង​ក្រុម​ឆ្មាំ​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន​លោក ឧកញ៉ា សូ ងួន រាប់រយ​នាក់ ជាមួយ​នឹង​ក្រុម​គ្រួសារ​កង​ទ័ព​សមាហរណកម្ម​ការពា​រកោះ​ឆ្នេរ​រាប់រយ​នាក់​ដែរ ។ ​ទីតាំង​ដី​ទំនាស់​ស្ថិត​ក្នុង​ភូមិ​ដុំ​ផ្ដៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ។


​ក្រោយ​កិច្ចប្រជុំ​ទល់មុខ​គ្នា រវៀង​ភាគី​ទាំងសងខាង ដោយមាន​ការចូលរួម​ពី​មន្ត្រី​មន្ទីរជំនាញ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​ពិភាក្សា រក​ដំណោះស្រាយ លើ​ករណី​ទំនាស់​ដីធ្លី ក្រុមហ៊ុន វើ​ល​ទ្រី​ស្តារ ​របស់លោក​ឧកញ៉ា ​សូ ងួន ជាមួយ​គ្រួសារ​កងទ័ព​សមាហរណកម្ម​ការពារ​កោះ​ឆ្នេរ ​មាន​ទីតាំង​ដី ស្ថិតក្នុង​ភូមិ​ដុំ​ផ្ដៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត បាន​សំណូមពរ​ឲ្យ​អនុវត្តតាម​វិធានការ​បី​ចំណុច ​៖ ទី​១- សូម​ក្រុមហ៊ុន​អនុវត្ត​សកម្មភាព ​នៅក្នុង​ដី​របស់​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​រួច ​ហើយ​មិន​មាន​ទំនាស់ ចំណែក​ដី​នៅក្រៅ​ការចុះបញ្ជី សូម​ក្រុមហ៊ុន​រក្សាទុក នឹង​ផ្អាក​សកម្មភាព​ដើម្បី​រក​ដំណោះស្រាយ​បន្ត​នៅ​លើ​ទីតាំង​ដី​ជាក់ស្ដែង​បន្ថែមទៀត​។


​ទី ២- សូម​ឲ្យ​ក្រុមការងារ​បន្ត​ការចុះ​សិក្សា​ទីតាំង​ដី​ឲ្យ​ច្បាស់លាស់ ​តាម ស​.​ជ​.​ណ របស់​រាជ​រដ្ឋាភិបាល ដែល​បានសម្រេច​ជូន​គ្រួសារ​កងទ័ព ដែល​បាន​ដាក់​ពាក្យស្នើសុំ​កន្លងមក ​យកទៅ​ជូន​រាជ​រដ្ឋាភិបាល​។ ហើយ​ក្រុមការងារ​ក៏ត្រូវ​រៀបចំ​ឯកសារ ​តាម​ការ​លើកឡើង​រប​ស់​តំណាង​ក្រសួងកសិកម្ម ​ដាក់​ស្នើ​ជូន​ទៅ​ក្រសួងកសិកម្ម ដើម្បី​សម្រេច​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ចប់​ជូន​គ្រួសារ​កងទ័ព​។


​និង​ទី​៣- អភិបាលខេត្ត​សូម​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា សូ ងួន និង​គ្រួសារ​កងទ័ព រួមគ្នា​ដោះស្រាយ ដោយ​សន្តិវិធី​តាម​លក្ខណៈ ផ្លូវច្បាប់ ពិសេស​មិនត្រូវ​បង្ក​ទំនាស់​រហូត​ផ្ទុះ​អំពើ​ហិង្សា​ជាដាច់ខាត ដែល​នាំឱ្យ​ប្រឈម​នឹង​ការទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​។

តាម​ការអះអាង​ពី​តំណាង​គ្រួសារ​យោធិន​ថា​ដីធ្លី​ដែល​រាជរដ្ឋាភិបាល​ធ្វើ​ប្រទានកម្ម​ជូន​គ្រួសារ​កម្លាំង​ទ័ព​សមាហរណកម្ម ការពារ​កោះ​ឆ្នេរ​ស្ថិតក្នុង​ឃុំ​ត្រពាំង​ភ្លាំង សរុប​ប្រមាណ​ជាង​១០០០​ហិច​តា ។ ប៉ុន្តែ​សុំ​កាន់កាប់​ជាក់ស្ដែង ​តែ​ប្រមាណ​៧៤០​ហិកតា​ទេ ​ក្នុងនោះ ​បាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​មួយ​ចំនួន ខណៈដែល​ដី​ប្រមាណ​៤៧៨​ហិច​តា ​នៅមាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​សូ ងួន រហូតមកដល់​សព្វថ្ងៃ​៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am