យោងតាមតួលេខដែលចេញផ្សាយនៅថ្ងៃពុធ (ទី១៣ ខែឧសភា ឆ្នាំ២០២៦) នេះ បានបង្ហាញថា កងកម្លាំងប្រដាប់អាវុធបែលហ្ស៊ិក បានជ្រើសរើសទាហានអាជីពថ្មីជិត ៣.០០០នាក់ នៅឆ្នាំ២០២៥ រួមជាមួយទាហានបម្រុង ៨០០នាក់ និងបុគ្គលិកស៊ីវិលជាង ៧០០នាក់ ដោយនេះគឺជាឆ្នាំកំណត់ត្រា សម្រាប់ការជ្រើសរើសទាហានរបស់ប្រទេសនេះ។
សារព័ត៌មានចុះផ្សាយប្រចាំថ្ងៃ De Morgen បានរាយការណ៍ថា ទិន្នន័យដែលត្រូវបានស្នើសុំដោយសមាជិកសភាបែលហ្ស៊ិក លោក Axel Weydts បានបង្ហាញថា យោធាបានជួលនាយទាហានថ្មីចំនួន ៥០៩នាក់ និងនាយទាហានរង ១.១៨១នាក់ ដែលកម្រិតទាំង ២ នេះ គឺខ្ពស់ជាងឆ្នាំមុនៗ។ ចំនួនទាហានថ្មីដែលចូលរួមជាទាហានធម្មតា នៅតែមានស្ថិរភាព នៅកម្រិត ១.៣០៣នាក់។
បុរសនៅតែបន្តបង្កើតបានជាចំនួនភាគច្រើននៃទាហានថ្មី ដោយមានចំនួនសរុប ២.៥៦១នាក់ ខណៈដែលចំនួនស្ត្រីចូលបម្រើកងទ័ពបានកើនឡើងជាលំដាប់ដល់ ៤៣២នាក់។
រដ្ឋមន្ត្រីក្រសួងការពារជាតិបែលហ្ស៊ិក លោក Theo Francken បានកំណត់គោលដៅពង្រីកកងកម្លាំងប្រដាប់អាវុធឲ្យឡើងដល់ជិត ៣៥.០០០នាក់ នៅឆ្នាំ២០២៩ ដែលរួមទាំងទាហានអាជីព ទាហានបម្រុង និងបុគ្គលិកស៊ីវិល៕