វិទ្យាស្ថានសុខាភិបាលហូឡង់ បានបន្ទាបហានិភ័យនៃការរីករាលដាលឆ្លងវីរុស Hanta ដែលថាវានឹងក្លាយជាការរាតត្បាតមួយផ្សេងទៀត ស្រដៀងគ្នានឹងជំងឺ COVID-19 នោះ ។
មន្ទីរពេទ្យហូឡង់ បានធ្វើចត្តាឡីស័ក បុគ្គលិករបស់ខ្លួន ១២នាក់ ជាវិធានការបង្ការទុកជាមុន ក្រោយឈាម និងទឹកនោមពីអ្នកជំងឺឆ្លងវីរុស Hanta ត្រូវបានកាន់ដោយគ្មានពិធីសារតឹងរ៉ឹងដ៏ត្រឹមត្រូវ ។
មន្ទីរពេទ្យ Radboudumc នៅទីក្រុង Nijmegen និយាយថា បុគ្គលិកទាំង ១២នាក់ នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ៦សប្តាហ៍ ហើយហានិភ័យនៃការឆ្លងមានកម្រិតទាបខ្លាំង ហើយការមើលថែអ្នកជំងឺ នឹងបន្ត ដោយគ្មានការរំខានអ្វីឡើយ ។
ការធ្វើចត្តាឡីស័កបុគ្គលិកមន្ទីរពេទ្យនេះដែរ ឆ្លុះបញ្ចាំងពីការអនុវត្តការងារភ្លាមៗ និងអនុវត្តពិធីសារតឹងរ៉ឹងជាងមុន ត្រូវការនៅក្នុងមន្ទីរពេទ្យ ហើយនិងកន្លែងផ្សេងទៀត ដើម្បីទប់ស្កាត់វីរុស Hanta ។
បច្ចុប្បន្នក្រុមមន្រ្តីវេជ្ជសាស្រ្តអន្តរជាតិ កំពុងធ្វើការទប់ស្កាត់ការរីករាលដាលឆ្លងវីរុស Hanta ដែលបានវាយប្រហារនាវាកម្សាន្តប្រណីត Hondius ៕