បារាំង បានបិទខ្ទប់មនុស្ស១.៧០០នាក់ នៅលើនាវាទេសចរណ៍ បន្ទាប់ពីបុរសអាយុ៩២ឆ្នាំម្នាក់បានស្លាប់

2026/05/14 04:44:38 pm        81

មន្ត្រីដែលបាននិយាយសម្រាលពីការជាប់ពាក់ព័ន្ធណាមួយទៅនឹងការព្រួយបារម្ភនៃវីរុស Hanta ថា អាជ្ញាធរប្រទេសបារាំងកាលពីថ្ងៃពុធ ទី១៣ ខែឧសភា បានបិទខ្ទប់អ្នកដំណើរ និងនាវិក ជាង ១.៧០០ នាក់នៅលើនាវាទេសចរណ៍អង់គ្លេសមួយគ្រឿងដែលចូលចតនៅទីក្រុង Bordeaux បន្ទាប់ពីអ្នកដំណើរ វ័យចំណាស់ម្នាក់បានស្លាប់ ។ មនុស្សរាប់សិបនាក់ មានអាការៈឈឺពោះនៅលើនាវា Ambition ភាគច្រើននៃអ្នកដំណើរ ១.២៣៣ នាក់មកពីប្រទេសអង់គ្លេស និងអៀរឡង់ ដែលបានទៅដល់កំពង់ផែភាគខាងលិចទីក្រុង Bordeaux កាលពីថ្ងៃអង្គារ ដោយមានសមាជិកនាវិកឥណ្ឌា ៥១៤នាក់ នៅលើនាវា។

ប៉ុន្តែ មន្ត្រីសុខាភិបាលបាននិយាយថា ពុំមានជាប់ទាក់ទងទៅនឹងការផ្ទុះឡើងវីរុស Hanta ជាវីរុសត្រូវបានគេសង្ស័យថាបានសម្លាប់អ្នកដំណើរបីនាក់នៅលើនាវាទេសចរណ៍ MV Hondius របស់ប្រទេសហូឡង់ ដែលបានចេញដំណើរពីប្រទេសអាហ្សង់ទីន នោះទេ។ មន្ត្រីបាននិយាយថា អ្នកដំណើរអាយុ៩២ឆ្នាំម្នាក់នៅលើនាវា Ambition ដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុន Ambassador Cruise Line បានស្លាប់ និងមនុស្សប្រហែល៥០នាក់បានបង្ហាញរោគសញ្ញាឈឺពោះ។

មន្រ្តីបាននិយាយបន្ថែមថា ការធ្វើតេស្តដំបូងបានច្រានចោលការផ្ទុះឡើងវីរុស Norovirus ជាទម្រង់ឆ្លងខ្ពស់នៃជំងឺរលាកក្រពះ ដែលបណ្តាលឱ្យក្អួត និងរាគ ប៉ុន្តែការធ្វើតេស្តបន្ទាប់បន្សំនៅតែធ្វើឡើង ហើយការពុលអាហារក៏ត្រូវបានរាប់បញ្ចូលផងដែរ។ មន្ត្រីបាននិយាយថា អ្នកដំណើរនៅលើនាវា Ambition បានបង្ហាញរោគសញ្ញាបញ្ហាប្រឈមខ្ពស់កាលពីថ្ងៃចន្ទ នៅពេលដែលនាវានេះបានចូលចតនៅកំពង់ផែ Brest។ បុរសអាយុ៩២ឆ្នាំម្នាក់ បានស្លាប់មុនពេលទៅដល់កំពង់ផែនៅតំបន់ Brittany ភាគពាយ័ព្យប្រទេសបារាំង។

នាវាដែលបានចេញដំណើរពីកោះ Shetland ភាគខាងជើងប្រទេសស្កុតឡែននៅថ្ងៃទី៦ ខែឧសភា បានឈប់ចតនៅទីក្រុង Belfast ប្រទេសអៀរឡង់ខាងជើង និងទីក្រុងLiverpool ប្រទេសអង់គ្លេស មុនពេលទៅដល់ទីក្រុង Bordeaux ជាកន្លែងដែលនាវាត្រូវគ្រោងនឹងចេញដំណើរទៅកាន់ប្រទេសអេស្ប៉ាញ។


អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        28
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        28
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm