Manchester City ឈ្នះ Crystal Palace បន្តដាក់សម្ពាធលើ Arsenal ក្នុងការប្រជែងពាន Premier League

2026/05/14 07:31:06 pm        586

Manchester City បានយកឈ្នះ Crystal Palace យ៉ាងងាយស្រួល ៣-០ ដើម្បីបន្តដាក់សម្ពាធលើក្រុមកំពូលតារាង Arsenal ក្នុងការប្រជែងពាន Premier League ខណៈការប្រកួតប្រជែងជើងឯកកំពុងធ្វើដំណើរទៅសប្ដាហ៍ចុងក្រោយដ៏តានតឹង។

ក្រុមរបស់លោក Pep Guardiola បានដឹងច្បាស់ថា ប្រសិនបើពួកគេមិនអាចរកជ័យជម្នះបានទេ នោះ Arsenal អាចមានឱកាសលើកពានជាមុន ប្រសិនបើយកឈ្នះ Burnley នៅថ្ងៃចន្ទ។

ទោះយ៉ាងណា ជ័យជម្នះនេះបានធ្វើឲ្យការប្រជែងពាននៅតែបន្តយ៉ាងក្តៅគគុក។

ដោយគិតគូរដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ទល់នឹង Chelsea នៅថ្ងៃសៅរ៍ លោក Pep Guardiola បានសម្រេចចិត្តផ្លាស់ប្តូរកីឡាករចំនួន ៦ នាក់ និងទុកខ្សែប្រយុទ្ធសំខាន់ៗសម្រាកដូចជា Erling Haaland, Rayan Cherki និង Jeremy Doku។

ការផ្លាស់ប្តូរច្រើននេះធ្វើឲ្យ Manchester City ចាប់ផ្តើមការប្រកួតមិនសូវល្អ ប៉ុន្តែខ្សែបម្រើ Phil Foden បានក្លាយជាអ្នកកែប្រែស្ថានការលំបាក ខណៈកីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានបញ្ជូនបាល់ដោយកែងជើង យ៉ាងអស្ចារ្យឲ្យ Antoine Semenyo ស៊ុតបញ្ចូលទីនាំមុខ។

Omar Marmoush បានបន្ថែមគ្រាប់ទីពីរ ហើយក៏ជាចំណែកនៃការបញ្ជូនរបស់ Foden ម្តងទៀត។

នៅចុងម៉ោង Savinho បានបន្ថែមគ្រាប់ទីបី ធ្វើឲ្យ Manchester City ទទួលបានជ័យជម្នះយ៉ាងល្អឥតខ្ចោះ និងបន្តសង្ឃឹមក្នុងការប្រជែងពាន Premier League រដូវកាលនេះ។

ពីរប្រកួតចុងក្រោយក្នុងលីគរបស់ City នឹងត្រូវទៅផ្ទះ Bournemouth និងទទួល Aston Villa សប្តាហ៍ចុងក្រោយ ខណៈ Arsenal ទទួល Burnley និងទៅផ្ទះ Crystal Palace៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        125
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        136
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm