កម្ពុជាកំណត់គោលដៅសម្រេចឱ្យបានការនាំចេញអង្ករ ១លានតោន នៅឆ្នាំនេះ

2026/05/14 07:48:58 pm        377

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានដាក់គោលដៅសម្រេចឱ្យបានការ​នាំចេញអង្ករ ១លានតោន នៅឆ្នាំ ២០២៦នេះ ខណៈរយៈពេល ៤ខែ​ដើមឆ្នាំនេះ ការនាំចេញអង្កររបស់កម្ពុជាសម្រេចបានប្រមាណ ៤៧ម៉ឺនតោន​ ទៅកាន់ទីផ្សារ ៦០គោលដៅ គិតជាទឹកប្រាក់ចំនួន ២៦៦.៣៨ លានដុល្លារអាមេរិក។

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់ BTV ថា មូលហេតុសំខាន់ដែលជំរុញឱ្យសហព័ន្ធស្រូវអង្ករ កំណត់ផែនការនាំចេញអង្ករ ១ លានតោនជាថ្មី គឺដោយសារមើលឃើញថា វិស័យស្រូវអង្ករកម្ពុជាមានសក្តានុរាលកាន់តែខ្លាំង ទាំងផ្នែក ផលិតកម្ម គុណភាព និងតម្រូវការទីផ្សារអន្តរជាតិ។

ឧកញ៉ាបន្តថា លើសពីនេះ ទីផ្សារអន្តរជាតិមានតម្រូវការកើនឡើងចំពោះអង្ករគុណភាពខ្ពស់ ក៏ដូចជា ការចង់បង្កើនតម្លៃបន្ថែមក្នុងស្រុក ជំនួសការនាំចេញស្រូវនៅទៅក្រៅប្រទេស ព្រមទាំង ការជំរុញសេដ្ឋកិច្ចជាតិ និងបង្កើនចំណូលជូនកសិករ និងអ្នកពាក់ព័ន្ឋក្នុងខ្សែសង្វាក់ស្រូវ អង្ករ។ ជាពិសេស ការមើលឃើញឱកាសប្រកួតប្រជែងថ្មីៗ បន្ទាប់ពីការកែលម្អផ្នែកឡូជីស្ទិក បច្ចេកវិទ្យា និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

ដោយសារតែកត្តាទាំងនេះ សហព័ន្ឋស្រូវអង្ករកម្ពុជា ជឿថា គោលដៅនាំចេញអង្ករ ១ លានតោន អាចក្លាយជា ការពិត ប្រសិនបើមានការសហការពីគ្រប់ភាគី។ ទោះយ៉ាងណា កម្ពុជាក៏អាចប្រឈមនឹងបញ្ហាប្រកួតប្រជែងពីប្រទេសនាំចេញអង្ករធំៗ ការប្រែ ប្រួលអាកាសធាតុ និងថ្លៃដឹកជញ្ជូនផងដែរ។ ដូច្នេះ ការរក្សាគុណភាព កាត់បន្ថយថ្លៃដើម និង ពង្រីកទីផ្សារ គឺជាចំណុចសំខាន់សម្រាប់អនាគត។ 

លោកឧកញ៉ា មានក្តីរំពឹងថា វិស័យអង្ករកម្ពុជា អាចបន្តរីកចម្រើន និងឈានទៅសម្រេចគោលដៅនាំ ចេញកាន់តែខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ សហព័ន្ធចង់ផ្ញើសារសំខាន់មួយទៅកាន់កសិករ រោងម៉ាស៊ីនកិនស្រូវ អ្នកប្រមូលទិញ អ្នកនាំចេញ និងភាគីពាក់ព័ន្ធទាំងអស់ថា ការសម្រេចគោលដៅនាំចេញអង្ករ ១ លានតោន មិនអាចអាស្រ័យ លើភាគីណាមួយតែឯងបានទេ ប៉ុន្តែត្រូវការការសហការរួមគ្នាទាំងខ្សែសង្វាក់ផលិតកម្ម។ កសិករគួរផលិតស្រូវដែលមានគុណភាពល្អ ស្របតាមតម្រូវការទីផ្សារ និងអនុវត្ត បច្ចេកទេសកសិកម្មទំនើប ដើម្បីបង្កើនទិន្នផល និងគុណភាព និង រោងម៉ាស៊ីន និងអ្នកនាំចេញគួររួមគ្នារក្សាគុណភាពអង្ករ ស្តង់ដារ និងភាពជឿជាក់លើទីផ្សារអន្តរជាតិ។

របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បាន​បង្ហាញថា ក្នុងរយៈពេល៤ ខែឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦៩ ៩០៩ តោន គិតជាទឹកប្រាក់ចំនួន ២៦៦.៣៨ លានដុល្លារអាមេរិក។ ទីផ្សារនាំចេញអង្ករកម្ពុជាសំខាន់ៗ រួមមាន តំបន់អឺរ៉ុប, ចិន និងហុងកុង​, ប្រទេសតំបន់អាស៊ាន, និង​ការនាំចេញអង្ករ ទៅកាន់គោលដៅ ២២ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក, មជ្ឈិមបូព៌ា, អាមេរិក, កាណាដា, អូស្ត្រាលី,​និង​ ញ៉ូហ្សេឡេន៕ អត្ថបទ៖ ធូ វិរៈ




អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm