ប្រជាជន​រៀបចំ​រណ្ដាប់​ថ្វាយ​ទេវតា​ឆ្នាំ​ថ្មី​ឆ្នាំខាល ដោយ​ភាព​រីករាយ​ខុស​ពី​ឆ្នាំមុន​

2022/04/14 07:22:43 pm        1.4 K

ភ្នំពេញ៖ រណ្ដាប់​ទទួល​ទេវតា​ត្រូវ​បាន​រៀបចំ​នៅ​តាម​គេហដ្ឋាន ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ឆ្នាំខាលដែល​ចូល​មក​ជំនួស​ទេវតា​ឆ្នាំ​ចាស់ឆ្នាំឆ្លូវ​។ នេះ​ជា​ទិដ្ឋភាព​នៃ​ថ្ងៃ​ចូលឆ្នាំ​ថ្ងៃ​ដំបូង ដែល​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ​របស់​ប្រជាពលរដ្ឋ​។ ទិដ្ឋភាព​នេះ​ខុស​ដាច់​ស្រឡះ​ពី​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​កាលពី​ឆ្នាំមុន​។​

​រណ្ដាប់​ទទួល​ទេវតា​រួមមាន បាយសី ផ្កា​ស្រស់ ផ្លែឈើ ភេសជ្ជៈ និង​របស់​ចាំបាច់​ជាច្រើន​ទៀត​ត្រូវ​បាន​រៀបចំ​នៅ​តាម​គេហដ្ឋាន​របស់​ប្រជាពលរដ្ឋ សម្រាប់​ការ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ឆ្នាំ​ខាលដែល​មក​ជំនួស​ទេវតា​ឆ្នាំ​ចាស់​ឆ្នាំ​ឆ្លូវ​។ នា​ឱកាស​រៀបចំ​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅ​ថ្ងៃ​នេះ ប្រជា​ពលរដ្ឋ​លើក​ឡើង​ថា ចូលឆ្នាំ​ខ្មែរ​ឆ្នាំនេះ​គឺ​ខុសគ្នា​ដាច់​ស្រឡះ​ពី​ចូលឆ្នាំ​ខ្មែរ​ឆ្នាំមុន​។ ភាព​ខុស​គ្នា​គឺ​ដោយសារ​កំឡុង​ពេល​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​២០២១ ជា​កំឡុង​ពេល​បិទ​ខ្ទប់​ដោយ​សារ​កូ​វីដ​-១៩ កំពុង​មាន​ការ​រីក​រាល​ដាល​ខ្លាំង​។ ការ​បិទ​ខ្ទប់​កំឡុង​ពេលនោះ គ្រួសារ​មួយ​ចំនួន​ក៏​មិនបាន​សូម្បីតែ​រៀប​ចំ​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​។​ ​ពួកគាត់​នៅ​ពេល​នេះ​លើកឡើង​ពី​ភាព​សប្បាយ​រីករាយ ដែល​រដ្ឋាភិបាល​កម្ពុជា​អាច​អនុញ្ញាត​ឱ្យ​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ អនុញ្ញាត​ឱ្យ​មាន​ការ​ដើរ​កម្សាន្ត និង​អរគុណ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជាដែល​បាន​ផ្ដល់​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ទើប​សង្គមជាតិ​អាច​រៀបចំ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​បាន​។​

​ការរៀបចំ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​២០២២ ​នេះ​ជា​ការ​រៀបចំ​លើកដំបូង​របស់​កម្ពុជាក្រោយ​មាន​​វត្តមាន​កូ​វីដ​។ តាម​រាជធានី​-​ខេត្ត​ជាច្រើន​ក៏បាន​រៀបចំ​កម្មវិធី​សង្ក្រាន្ត ​និង​តុបតែង​យ៉ាង​ស្រស់​ស្អាត​ដើម្បី​ផ្ដល់​ភាព​សប្បាយ​ជូន​ប្រជាពលរដ្ឋ​។ ការរៀបចំ​កម្មវិធី​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ ក៏​ស្រប​ពេល​ដែល​កម្ពុជា​មាន​ករណី​ឆ្លង​កូ​វីដ​ធ្លាក់​ចុះ​មក​ត្រឹម ២​ខ្ទង់​ប្រចាំថ្ងៃ និង​ស្រប​ពេល​ដែល​កម្ពុជា​សម្រេច​ជោគជ័យ​ធំធេង ​លើ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​។ ជាក់ស្ដែង​ការ​ចាក់​វ៉ាក់សាំង​នៅ​កម្ពុជា​គិត​ត្រឹម​ថ្ងៃ​ទី១៣ ខែ​មេសា ឆ្នាំ​២០២២ គឺ​កម្ពុជា​សម្រេច​ការ​ចាក់​បាន ៩២,៨១​%​ នៃ​ចំនួន​ប្រជាជន​សរុប ១៦​លាន​នាក់៕

​អត្ថបទ​៖ គឹម ​ហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        148
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm