អនុប្រធានក្រុមប្រឹក្សានយោបាយរបស់ក្រុមហេសបូឡា លោក Mahmoud Qomati បាននិយាយកាលពីថ្ងៃពុធថា ក្រុមនេះ នឹងមិនអនុញ្ញាតឲ្យអ៊ីស្រាអែលនៅលើទឹកដីលីបង់ទៀតទេ ដោយសង្កត់ធ្ងន់ថា ក្រុមហេសបូឡាចាត់ទុកខ្លួនឯងថា ជាអ្នកទទួលខុសត្រូវក្នុងការការពារប្រទេសលីបង់។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Jazeera Mubasher ដែលជាបណ្តាញទូរទស្សន៍កិច្ចការសាធារណៈដែលមានមូលដ្ឋាននៅទីក្រុងដូហានៃប្រទេសកាតា លោក Qomati បានចោទប្រកាន់អ៊ីស្រាអែលថា មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងឈប់បាញ់ ដោយនិយាយថា ការវាយប្រហារ និងការរំលោភបំពានរបស់អ៊ីស្រាអែលជាបន្តបន្ទាប់បង្ហាញថា ខ្លួននៅតែបន្តដំណើរការតាមការប្រើប្រាស់កម្លាំង និងសម្ពាធយោធា»។
លោកបានរំលឹកពីការដកទ័ពរបស់អ៊ីស្រាអែលចេញពីភាគខាងត្បូងប្រទេសលីបង់ក្នុងឆ្នាំ ២០០០ ដែលលោកបាននិយាយថា បានកើតឡើងក្រោមសម្ពាធពីកងកម្លាំងតស៊ូ ដោយបន្ថែមថា ជម្រើសតស៊ូ បានបង្ហាញថា មានប្រសិទ្ធភាពក្នុងការប្រឈមមុខនឹងអ៊ីស្រាអែល និងការពារវាពីការដាក់ចេញនូវការពិតជា អចិន្ត្រៃយ៍នៅក្នុងទឹកដីលីបង់។
លោក Qomati បានសង្កត់ធ្ងន់ថា៖«ក្រុមតស៊ូមិនទទួលខុសត្រូវចំពោះវត្តមានរបស់អ៊ីស្រាអែលនៅតាមព្រំដែនលីបង់ទេ» ដោយបន្ថែមថា ក្រុមហេសបូឡា កំពុងការពារដីធ្លី និងអធិបតេយ្យភាពលីបង់ប្រឆាំងនឹង «ការឈ្លានពានរបស់អ៊ីស្រាអែលដែលកំពុងបន្ត»៕

